គយគន់ សម្រស់តារាៗ តែងខ្លួនបែប ប្រពៃណីខ្មែរ ទៅវត្តតិចមើល ស្អាតអត់

 
 

ភ្នំពេញ៖ ទោះជាពេលកន្លង មកតារាៗទាំងអស់ ធ្លាប់បានតុបតែង ខ្លួនឡូយឆាយ ស្លៀកពាក់ សិចស៊ី បញ្ចេញសាច់ខ្នង គល់ភ្លៅក៏ដោយ ប៉ុន្តែពួកគេមិន ដែលភ្លេច ទំនៀមទំលាប់ប្រពៃណី ស្រស់ផូរផង់ របស់ខ្មែរ ឡើយដោយនៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គេសង្កេតឃើញថា តារា ស្រីៗជាច្រើន បានងាកមក ស្លៀកពាក់បែប សុភាពរាបសារ ពាក់អាវប៉ាក់សំពត់ហូល មើលទៅ ស្រស់ស្អាតទន់ភ្លន់ សាកសមជា នារីខ្មែរខ្លាំងណាស់។

បើគិតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤នេះ គឺជាថ្ងៃបិណ្ឌ៩ហើយ ដោយមានបងប្អូន ប្រជាពលរដ្ឋ គ្រប់វណ្ណៈទាំងអ្នកសិល្បៈក្តី បាននាំគ្នាសស្រាកសស្រាំ នាំគ្នាយកចង្ហាន់ទៅវត្ត ដើម្បីឧទ្ធិសកុសល ផលបុណ្យ ទៅដល់ញាតិសន្តាន ដែលបានចែកឋានទៅ ។ នៅក្នុងនោះ ទស្សនិកជនជាច្រើន បានពោល ពាក្យសរសើរទៅ លើអ្នកសិល្បៈខ្មែរ មានសម្រស់ស្រស់ស្អាត មិនអន់ទេ នៅពេលដែល ពួកគេគ្រង សំលៀកបំពាក់ ប្រពៃណីខ្មែរបែបនេះទៅវត្ត ។

ទស្សនិកជនចង់ដឹងថា រូបសម្រស់តារាៗ នៅពេលផ្លាស់ប្តូរការស្លៀកពាក់ ឆើតឆាយមកជា នារីស្រគត់ ស្រគំនោះ មានភាពខុសប្លែកគ្នា និងលើកសម្រស់ពួកគេស្អាត កម្រិតណា មានតែ ទស្សនា ទាំងអស់គ្នា និងជួយដាក់ពិន្ទុថា តើតារាមួយដួងណា ដែលមានសម្រស់ លេចធ្លោ ជាងគេ ពេលទៅវត្ត ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានតែទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕




















ប្រភព៖​ khmerload

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម