សារាយ សក្ខណា ចោលប្តីត្រឡប់មក ស្រុកកំណើត
ភ្នំពេញ៖ នៅទីបំផុតអ្វីដែលអតីតតារាសម្តែង អ្នកនាង សារាយ សក្ខណា ទន្ទឹងរង់ចាំពីមួយថ្ងៃទៅមួយ ក្នុងការទទួលយកគ្រីនកាត ដើម្បី ធ្វើ ដំណើរត្រឡប់មកស្រុកកំណើតនោះ ពេលនេះក្តីស្រមៃ របស់នាង បានក្លាយជាការពិតហើយ ដោយនាងបានជិះយន្តហោះ មកដល់ ស្រុក កំណើតវិញហើយ ដោយទុក ចោលប្តីឲ្យនៅឯកា តែម្នាក់ឯង។
អស់រយៈពេលជាច្រើនខែហើយ ដែលអតីតតារាសម្តែង នាង សារាយ សក្ខណា បានផ្តាច់ខ្លួនចេញ ពីសិល្បៈ ទៅសម្ងំរស់ នៅជាមួយ ស្វាមី ឯក្រៅប្រទេស យ៉ាងមានក្តីសុខ ហើយកន្លងមកនាងធ្លាប់ អះអាង ថាការវិលមកលេង ស្រុកកំណើតលើកទី១នេះ នាងនិង ដឹកដៃស្វាមីមកជាមួយដែរ ប៉ុន្តែពេលថ្មីៗនេះ នាងបែរជាបង្ហាញវត្តមាន ត្រឡប់មកស្រុកកំណើត តែម្នាក់ឯង ដោយគ្មានវត្តមាន ស្វាមីនាងមកជាមួយឡើយ។
ម្តាយរបស់ អ្នកនាង សារាយ សក្ខណា បានប្រាប់គេហទំព័រ Looking TODAY ឲ្យដឹង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤នេះថា កូនស្រីរបស់គាត់គឺ សារាយ សក្ខណា បានមកដល់ស្រុកកំណើត ហើយកាលពី វេលាម៉ោង១០-៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា កន្លង ទៅនេះ ដោយកាលត្រឡប់មក របស់កូន អ្នកស្រីនេះ គឺមាន រយៈពេលប្រមាណ២ខែ តែប៉ុណ្ណោះ។
ម្តាយរបស់ សក្ខណា បានប្រាប់ឲ្យដឹងទៀតថា “ ការវិលត្រឡប់ មក របស់ សក្ខណា នេះ គឺមិនមែនជា ការមកចោលស្វាមី ដូច ទស្សនិកជនយល់ឡើយ ធាតុពិតទៅកូនប្រសារខ្ញុំ គេនឹងត្រឡប់ មកនៅចុងខែ នេះហើយមូលហេតុដែល មានការមកមុនក្រោយនេះ គឺ សក្ខណា កូនខ្ញុំគេត្រូវប្រញាប់ឡើង មកថត រឿងនៅប្រទេសថៃ នៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខនេះ ហើយស្វាមីគេមាន ការរវល់ ការងារ ហើយ និងតាមមកនៅចុងខែនេះហើយ ”។
អ្នកស្រីបន្តថា សក្ខណា គេត្រឡប់មកស្រុកលើកនេះ គឺថតរឿង៥ ជាប់គ្នា ដោយរឿងទី១គឺចេញ ទៅថត ប្រមាណជិត១០ថ្ងៃ នៅប្រទេសថៃ ហើយរឿងជាបន្តគឺរឿង “ក្រឡអីហ្នឹងវគ្គ២” ,រឿង “កូនប្រសារ ឡឺកឺវគ្គ២” និងរឿង២ទៀត តែអ្នកស្រីមិនចាំចំណងជើងទេ។ ក្រោយពីកូនអ្នកស្រី ត្រឡប់មកវិញ គឺមានអ្នកដឹកនាំរឿងច្រើន ណាស់ ទាក់ទងតែ សក្ខណា មិនហ៊ានទទួល ព្រោះថាខ្លាចអត់ មានពេល ថតរឿងឲ្យគេ ប៉ុន្តែសម្រាប់រឿង៥ដែល កូនគេទទួលនោះ គឺអ្នកដឹកនាំបានទាក់ទង មុនតាំងពីខែ កក្កដាមកម្ល៉េះ ដោយគេសុខ ចិត្តរង់ចាំ ការត្រឡប់មកវិញ ដូច្នេះហើយបានជាកូនអ្នកស្រី ព្រមថត ទាំងមានផ្ទៃពោះ បែបនេះតែម្តងទៅ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!