ព្រះចៅអធិការ វត្តពោធិមារាម ហៅវត្តប៉ាហ៊ី វេចនំអន្សមជ្រូកយក្ស សិប្បនិម្មិត ទម្ងន់៧០០គីឡូក្រាម

 
 

ខេត្តប៉ៃលិន ៖ “ នំអន្សម” មានដើមកំណើត តាំងពីបុរមបុរាណ មកម្លេះនៅក្នុង ប្រវត្តិនំប្រពៃណីខ្មែរ និង ត្រូវបានគេឃើញ វត្តមាននំ មួយប្រភេទនេះ នៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀប អាពាហ៍ពិពាហ៍ និង ពិធីបុណ្យសាសនា មួយចំនួនទៀត ។

ទាក់ទិនទៅនឹង នំអន្សមនេះដែរ នៅក្នុងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតនៅ ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ព្រះចៅអធិការវត្ត ព្រះនាម អ៊ា សុផន បានផ្តួចផ្តើម វេចនំអន្សមយក្ស សិប្បនិម្មិតមួយ ដែលពុំធ្លាប់មាន ពីមុនមក ដោយមានបណោ្តយ ប្រវែង២.៧០ម៉ែត្រ វិមាត្រជិត កន្លះម៉ែត្រ មានទម្ងន់ជាង៥០០ ទៅ៦០០គីឡូក្រាម ធ្វើអាចម៍រណាសើមៗ ដែលនំដ៏ធំនេះ គេមិនធ្លាប់ឃើញ មាននៅក្នុង ខេត្តប៉ៃលិនឡើយ ហើយបានវេចខ្ចប់ ឡើងកាលពី ថ្ងៃទី០៦-០៧ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងបរិវេណវត្តតែម្តង ។ការវេចនំនេះ ធ្វើឡើងដោយមាន ការចូលរួមពីសំណាក់ លោក ព្រហ្ម រដ្ឋា ប្រធានការិយាល័យ សិល្បៈភាពយន្ត នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការចូលរួម ពីគណកម្មាការ អាចារ្យជាច្រើន នាក់ផងដែរ ។

ប្រភពព័ត៌មានពីលោក ព្រហ្ម រដ្ឋា ប្រធានការិយាល័យ សិល្បៈភាពយន្ត នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងកាល ពីព្រឹកថ្ងៃទី១៦ កញ្ញា ២០១៤ នេះថា នំអន្សមជ្រូក សិប្បនិម្មិតដ៏ធំ មិនមែនជានំ ពិតប្រាកដនោះឡើយ គឺជានំសិប្បនិម្មិត ប៉ុណ្ណោះ ដែលការវេចខ្ចប់ នំមួយនេះ មានសារសំខាន់ ខ្លាំងណាស់ សម្រាប់ជាកេរតំណែល ដល់កូនចៅខ្មែរ ជំនាន់ក្រោយ ពោលគឺ ទី១. ដើម្បីអភិរក្ស នំអន្សមខ្មែរ កុំឱ្យមានការ បាត់បង់សាបសូន្យ ទៅថ្ងៃខាងមុខ ទី២. បង្ហាញឱ្យក្មេងៗ ជំនាន់ក្រោយ ស្គាល់ពីរបៀប ធ្វើនំអន្សម និង ឱ្យដឹងពី ទំនៀមទម្លាប់ ប្រពៃណីខ្មែរនៅ រដូវភ្ជុំបិណ្ឌ ដែលគ្រួសារខ្មែរនីមួយៗ ត្រូវតែធ្វើនំនេះ ជារៀងរាល់ឆ្នាំ ។ ។

ព្រះតេជគុណ អ៊ា សុផន បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ក៏ដូចជាទូទាំង ខេត្តប៉ៃលិន វេចខ្ចប់នំអន្សមជ្រូក សិប្បនិម្មិត ដ៏ធំមហិមានេះឡើង ដែលកំពុងតែ ល្បីល្បាញដល់ភូមិ ឃុំ ស្រុក នៅក្នុងខេត្តប៉ៃលិន ហើយសូម្បីតែ ភ្ញៀវទេសចរ មកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ដែលនិយមដើរធ្វើ បុណ្យតាមវត្តនានា ក៏ចូលមកថត រូបនំអន្សមនេះ យកទៅចែកកូនចៅ នៅផ្ទះមើលដែរ ដោយម្នាក់ៗនាំគ្នា ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនធ្លាប់ ឃើញពីមុនមក ៕


ប្រភព៖ khmerload


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម