មិនធម្មតា! ឆ្កែ Husky ជួយឲ្យមនុស្ស មួយ គ្រួសាររួចផុតពីការស្លាប់ដោយ គ្រោះអគ្គីភ័យ!
អង់គ្លេស៖ សត្វឆ្កែប្រភេទ Husky បានជួយសង្គ្រោះ ជីវិតមនុស្សមួយគ្រួសារ នៅពេលដែលវា ឃើញមានផ្សែង ចូលមកក្នុងផ្ទះ ដែល បណ្តាល មកពីភ្លើងឆេះនៅមុខផ្ទះ។ សត្វឆ្កែដែលមានអាយុ ១០ខែ នេះបានខាំ ហែក ទ្រុង ដែករបស់វា ហើយបោល ទៅដាស់លោក Mark Johnston ដោយព្រូស និងលោតកន្ត្រោងលើរូបគាត់ ដែលកំពុងតែ តែដេកលង់លក់នៅក្រោមផ្ទះ រួចហើយវា បានស្ទុះទៅដាស់ ស្ត្រីជា ប្រពន្ធ និងកូន តូចៗ ៣នាក់ផ្សេងទៀត កំពុងដេកនៅខាងលើផ្ទះ។
រឿងហេតុខាងលើកើតឡើង នៅក្នុងគ្រួសារមួយនៅ ទីប្រជុំជន Breightmet នៃទីក្រុង Bolton កាលពីថ្ងៃអាទិត្យ វេលាម៉ោង ៤ព្រឹក។ លោក Johnston ដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា បើសិនជាគ្មាន ឆ្កែ Husky របស់គាត់ដែលឈ្មោះ Araya នេះទេ គ្រួសាររបស់គាត់ អាច នឹងស្លាប់ ដោយសារតែ អគ្គីភ័យ។ ក្រោយពេលដែលគាត់ ភ្ញាក់ភ្លាម គាត់បានឃើញមានផ្សែង ចូលក្នុងផ្ទះតាមពីក្រោមទ្វារ ហើយគាត់ក៏បានយក សំលៀកបំពាក់ ដែលសើមយកទៅមូល គន្លឹះសោរ ដើម្បីបើកទ្វារចេញទៅ ក្រៅផ្ទះ រួចហើយ លោក Johnston ក៏បានទូរស័ព្ទទៅហៅ ឡានទឹកមកពន្លត់ ភ្លើងដែលឆេះ នៅ ខាងមុខ ផ្ទះរបស់គាត់ផងដែរ។
ក្រោយពេលដែល សមាជិកគ្រួសារទាំងអស់ ចេញផុតពីក្នុងផ្ទះរួចអស់ហើយ ភ្លើងក៏ត្រូវបានពន្លត់ ហើយលោក Johnston ត្រូវបានទៅកាន់ មន្ទីរពេទ្យដើម្បីពិនិត្យរក ក្រែងមានផលប៉ះពាល់អ្វីដល់ ផ្លូវដង្ហើមរបស់គាត់ ដោយសារតែគាត់បានស្រូប យកផ្សែងច្រើនពេកពេល ដែលខំ ប្រឹងបើកទ្វារចេញ។
អ្នកពន្លត់អគ្គីភ័យ បានឲ្យដឹងថា ផ្ទះរបស់លោក Johnston ឆេះតែទ្វារខាងមុខ តែមួយប៉ុណ្ណោះ មិនមានឆេះផ្នែកណាផ្សេងទៀតនោះទេ ហើយមូលហេតុនៃ ការឆេះគឺស្ថិតនៅក្រោមការ ស៊ើបអង្កេត វាក៏អាចបណ្តាលមកពីបញ្ហាផ្ទុះសេ ខ្សែភ្លើងក៏អាចថាបាន។
គូសបញ្ជាក់ផងដែរថា ក្រុមគ្រួសាររបស់លោក Johnston ទើបតែយកសត្វឆ្កែ Husky នេះមកចិញ្ចឹម បានប៉ុន្មានអាទិត្យប៉ុណ្ណោះ មុនពេល កើតមានហេតុការណ៍ភ្លើងឆេះនេះ។ សត្វឆ្កែ Husky ក៏ដូចជា សត្វឆ្កែទូទៅ គឺមានញាណពិសេស ដែលវាអាចដឹងមុន ពីគ្រោះថ្នាក់ដែល អាច កើតមាន ហើយជារឿយៗ សត្វឆ្កែតែងតែ បានជួយសង្គ្រោះ ម្ចាស់របស់វា ឲ្យរួចផុតពីគ្រោះថ្នាក់ ជានិច្ច៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!