ស្ដាប់ចម្លើយ សារភាព ជនសង្ស័យ ទាំងពីរនាក់ សម្លាប់ថៅកែ ស្រី យកសព ទម្លាក់ ចូលក្នុងអណ្ដូង
កំពង់ចាម៖ ជនសង្ស័យពីរនាក់ ដែល អារ-កសម្លាប់ ថៅកែស្រី របស់ខ្លួន រួចយកសព ទៅទម្លាក់ចូលក្នុង អណ្ដូងទឹកនៅ ភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ប្លន់យកលុយកាក់ និងទ្រព្យសម្បត្ដិ ហើយត្រូវ បានកម្លាំងអាវុធហត្ថ ខេត្ដកំពង់ចាម ដឹកនាំ បញ្ជាផ្ទាល់ពីសំណាក់ មេបញ្ជាការ លោកឧត្ដម សេនីយ៍ សោ សាវឿន កាលពីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នោះ ពួកគេបានឆ្លើយ សារភាពពីដំណើររឿង សម្លាប់ថៅកែស្រី របស់ខ្លួនដូចតទៅ ។
ជនសង្ស័យឃន ឆាយ បាននិយាយថា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ពួក គេទាំងពីរនាក់ ម្នាក់ទៀតឈ្មោះរ៉ូនោះបាន បបួលគ្នាសម្លាប់ម្ចាស់ចំការ ពីព្រោះថៅកែ ស្រីរូបនេះ ធ្លាប់ដាក់ថ្នាំបំពុល ពួកគេកាលពី ថ្ងៃមុន ប៉ុន្ដែត្រង់ចំណុចនេះ ត្រូវបានមន្ដ្រី អាវុធហត្ថអះអាងថា ជាការឆ្លើយដោះសារ របស់ពួកគេតែប៉ុណ្ណោះ ។
ជនសង្ស័យរូបនេះ បានរៀបរាប់ថា នៅ វេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ខណៈដែលជនរងគ្រោះ កំពុងអង្គុយធ្វើម្ហូប ក្នុងបន្ទប់ផ្ទះបាយ ពួកគេ បានយកដែកទ្វារ ប្រវែងកន្លះម៉ែត្រ ទៅវាយក្បាលគាត់ពីក្រោយ ហើយត្រូវបាន ថៅកែស្រីស្រែកថា កុំវ៉ៃអញ រួចចង់រត់ទៅក្រៅ ទើបពួកគេ ទាញដៃ ចូលទៅក្នុងផ្ទះតាមទ្វារ បន្ទប់ខាងក្រោយ ។
ពេលចូលទៅក្នុងផ្ទះ ឈ្មោះ រ៉ូ បានជួយមកចាប់ដៃគាត់ម្ខាង រួចជនសង្ស័យ ឃន ឆាយ បានដកកាំបិតកៃ ពីហោប៉ៅមកចាក់ និងអារកជនរងគ្រោះ បណ្ដាលឱ្យស្លាប់ រួចប្រមូល ទ្រព្យសម្បត្ដិនៅលើ ខ្លួនរបស់គាត់ មានកាបូបលុយ មុនពេលសែងសព ទៅទម្លាក់ចោលក្នុង អណ្ដូងនៅក្បែរនោះ ។
ជនសង្ស័យបានសារភាពថា ក្រោយពី ទម្លាក់សពចូលក្នុងអណ្ដូង ពួកគេទាំងពីរនាក់ បាននាំគ្នាដងទឹក លាងឈាម ហើយយកសង្ក័សីមួយសន្លឹក ទម្លាក់ចូលទៅក្នុងអណ្ដូង ដើម្បីគ្របសព ហើយក៏យកធុងប៉េត្រូ ដាក់ទឹកពេញទម្លាក់ចូល អណ្ដូងលើសង្ក័សី ឱ្យរុញសពទៅបាតអណ្ដូង ។
ក្រោយធ្វើសកម្មភាពរួច ពួកគេទាំងពីរនាក់ ដើរប្រមូលលុយនៅក្នុង កាបូប ហើយរកឃើញ លុយ៩០០ដុល្លារ និងលុយខ្មែរ មួយចំនួន ព្រមទាំងចិញ្ចៀនមួយវង់ រួចក៏នាំគ្នាជិះម៉ូតូ គុបមូល ពណ៌សំបកឪឡឹក ជិះទៅតាមផ្លូវ ហាង៩៩ តាមបណ្ដោយ ផ្លូវជាតិលេខ៧ មកទីរួមខេត្ដកំពង់ចាម ។
ពេលនោះពួកគេ ទាំងពីរនាក់ បាននាំគ្នាទិញម៉ូតូមួយគ្រឿង ម៉ាកឃ្លីកពណ៌ស ស៊េរីឆ្នាំ២០០៧ តម្លៃ ៤០០ដុល្លារ ហើយក៏ជិះម៉ូតូ ម្នាក់មួយគ្រឿង ទៅផ្ទះបងរបស់ខ្លួន នៅឯស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ។ ពេលកំពុងធ្វើដំណើរ ចេញពេលដល់ម្ដុំវាលស្រែ មួយកន្លែង ពួកគេទាំងពីរនាក់ បានឈប់ម៉ូតូ ចែកលុយ គ្នា ដោយជនសង្ស័យ ឃន ឆាយ យក៣០០ដុល្លារ លុយខ្មែរមួយចំនួន និងជនសង្ស័យ ឈ្មោះរ៉ូ យកលុយ ២៥០ដុល្លារ និងលុយខ្មែរមួយចំនួន រួចបន្ដនាំគ្នាជិះម៉ូតូទៅផ្ទះបង ដេកនៅទីនោះបានពីរយប់ រហូតដល់ម៉ោង ២រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ ត្រូវបាន ឃុំខ្លួននៅទីបញ្ជាការ អាវុធហត្ថ ខេត្ដកំពង់ចាម ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការបន្ដតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា សពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្នុងអណ្តូង កាលពីវេលាម៉ោង ១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅចំណុចចំការ ស្វាយចន្ទី ភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ មានចម្ងាយប្រមាណ ៤ម៉ែត្រពីផ្លូវជាតិលេខ ៦។
សមត្ថកិច្ចបានដឹងថា ស្រ្តីរងគ្រោះត្រូវស្គាល់ថា ជាថៅកែមានឈ្មោះ ថៃ ហ៊ួយ អាយុ ៥២ឆ្នាំ រស់នៅសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្មករមានគ្នា ២នាក់ ព្រួតវាយ និងអារ-ក រួចសែង សាកសព យកទៅទម្លាក់ ក្នុងអណ្តូង ដែលមានជម្រៅ ៨ម៉ែត្រ ។
យោងតាមមន្ត្រីនគរបាលម្នាក់ ឈ្មោះ ជាង សែ បានឲ្យដឹងថា ស្រី្តរងគ្រោះជាថៅកែ បានមើលកម្មករ ចំការស្វាយចន្ទី ក្រោយមកទូរស័ព្ទរបស់ គាត់ហៅមិនចូល រយៈពេល ២ថ្ងៃមកហើយ ដោយមានការសង្ស័យ ក៏នាំគ្នាដើររក ក៏ ប្រទះឃើញសព នៅក្នុងអណ្តូងជម្រៅ ៨ម៉ែត្រតែម្តង។
ចំណែកកម្មករ ដែលធ្វើការនៅទីនោះបានរត់ គេចខ្លួនបាត់ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា កម្មករ២នាក់ ខាងលើ គឺជាអ្នកសម្លាប់ស្ត្រីរងគ្រោះ ។
ប្រភព៖ khmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!