ទឹម រដ្ឋា បន្តទម្លាយរូប ផ្អែមល្ហែម បញ្ជាក់ចំណង ស្នេហ៍រឹងមាំ
ភ្នំពេញៈ បើទោះជាចំណងស្នេហា របស់ ទឹម រដ្ឋា និងគូស្នេហ៍ជនជាតិ ប៉ាគីស្ថាន កន្លងមកធ្លាប់ត្រូវបាន រលកបោកបក់ ទៅប៉ះរឿងស្នេហា រង្គោះរង្គើ ជាច្រើនលើកច្រើនសារ ហើយក៏ដោយ តែសាម៉ីខ្លួន ទាំងពីរនាក់នេះ ហាក់គ្មានអារម្មណ៍ខ្វល់ខ្វាយ និងព័ត៌មានចចាមអារ៉ាម នោះឡើយ ។ ផ្ទុយទៅវិញ ពួកគេទាំងពីរនាក់ បែរជាទម្លាយរូបភាព ផ្អែមល្ហែមកៀកកើយគ្នា ប្រៀបដូចលលកញីឈ្មោល បង្ហាញទស្សនិកជន ឲ្យឃើញពីការស្អិតរល្មួត នៃចំណងស្នេហា ជំនួសការចេញមុខបកស្រាយ ។
បន្ទាប់ពីតារាបង្ហាញម៉ូដរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា បើកទម្លាយជាសាធារណៈ ពីចំណង ស្នេហ៍រវាង នាង និងសង្សារបុរស មាឌធំជនជាតិ ប៉ាគីស្ថានមក គេសង្កេតឃើញថា ចំណងស្នេហ៍មួយនេះ តែងពើបប្រទះ និងដំណឹងស្នេហ៍បែកបាក់ ដោយសារតែគូស្នេហ៍នាងត្រូវ ត្រឡប់ទៅប្រទេសកំណើតវិញ ធ្វើឲ្យនាងត្រូវរស់នៅ កណ្តោចកណ្តែងម្នាក់ឯង។ មិនតែប៉ុណ្ណោះ កន្លងមកក៏មានព័ត៌មានលេចឮ ជាច្រើនទៀត ទាក់ទងរឿងស្នេហារង្គោះរង្គើ របស់ពួកគេ ទាំងពីរនេះផងដែរ ។
ជាមួយគ្នានេះ ដើម្បីឆ្លើយតប ទៅនឹងព័ត៌មានបែកបាក់នោះ តារាស្រី ទឹម រដ្ឋា ក៏បានរំលេចរូបថត ជាច្រើន សន្លឹក បង្ហាញពី ភាពផ្អែមល្ហែម កៀកកើយស្អិតរល្មួត ដូចស្ករតាំងម៉ែរបស់ពួកគេ ក្នុងបំណងច្រានចោល ព័ត៌មានរសើបទាក់ទងរឿងរ៉ាវ ស្នេហាប្រេះឆា កន្លងមក ។ ចង់ដឹងថា រូបថតជាច្រើនសន្លឹក ដែលបង្ហាញ ពីស្នេហារឹងមាំ របស់រដ្ឋា និងគូស្នេហ៍ជនជាតិ ប៉ាគីស្ថាន មានភាពល្អូកល្អើន និងគ្នាកម្រិតណាមាន តែទៅទស្សនាទាំងអស់គ្នា ៖
ប្រភព៖ khmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!