ភ្នំមានឈ្មោះ «ភ្នំពេញ» នៅស្រុកដងទង់ ខេត្តកំពត ត្រូវគេដាក់រំសេវ បំផ្ទុះយកថ្ម អាចបាត់ឈ្មោះ បើសិនមិនទប់ស្កាត់

 
 

ខេត្តកំពត ៖ ភ្នំមួយមានឈ្មោះ «ភ្នំពេញ» ស្ថិតនៅកណ្តាល ភូមិស្រូវលើ ឃុំដងទង់ ស្រុកដងទង់ បច្ចុប្បន្នត្រូវបាន ពួកឈ្មួញលួច ទិញរំសេវឱ្យ អ្នកភូមិដាក់ បំផ្ទុះថ្មលក់យ៉ាង អនាធិបតេយ្យ។

អ្នកភូមិម្នាក់ឈ្មោះ តុប ក្តុល ភេទប្រុស អាយុ៥៣ឆ្នាំ បានឱ្យដឹងថា ភ្នំដែលមានឈ្មោះ «ភ្នំពេញ» នេះ មានតាំងពីយូរ ណាស់មកហើយ ។ កាលពីសម័យ ប៉ុល ពត មានមនុស្សស្លាប់ ចំនួន១២នាក់ ដោយសារទៅ គាស់យកថ្ម ហើយថ្មរមៀល សង្កត់ពីលើ។ អ្នកភូមិដដែលបន្តថា មានវត្តមួយនៅ ជ្រុងខាងកើត ហើយមានគេ ធ្វើចម្លាក់ជារូប ព្រះអង្គនៅជញ្ជាំងថ្ម ទៀតផង ។

ភ្នំឈ្មោះ «ភ្នំពេញ» នេះក៏មានបារមីដែរ ពេលយប់គេអាច ប្រទះឃើញ ពស់វែកធំៗ។ ថ្មីៗនេះអ្នកភូមិ ម្នាក់ឈ្មោះជា រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិស្រូវលើ បានស្លាប់បាត់ជីវិត នៅលើភ្នំពេញនេះ ខណៈពេលឡើង ទៅគាស់ផ្ទាំងថ្ម ដោយយកខ្សែពួរ ចងចង្កេះ ហើយអង្គុយលើថ្ម ការពារខ្លាចធ្លាក់ ប៉ុន្តែពេលអង្គុយ គាស់ថ្មខ្សែពួរ ចងចង្កេះធូរក៏យក ពួរមករុំតវិញម្តង ស្រាប់តែធ្លាក់ថ្ម ដែលខ្លួនអង្គុយ ជនរងគ្រោះ ក៏បានធ្លាក់បោកនឹង ដុំថ្មជាប់នឹងខ្សែពួរ ស្លាប់ភ្លាមៗតែម្តង។

ស្ត្រីម្នាក់មានផ្ទះ នៅខាងត្បូង ភ្នំពេញនេះ ចម្ងាយ១០០ម៉ែត្រ បានឱ្យដឹងដែរថា គាត់មានការភិតភ័យ និងព្រួយបារម្ភ ជាខ្លាំង នៅពេលគេបំផ្ទុះថ្ម ជាប្រចាំផ្ទុះ លាន់កក្រើកដី ពេលដាក់រំសេវ បំផ្ទុះម្តងៗ បំណែកថ្មបានហើរ ធ្លាក់បាចសាច ដូចគ្រាប់កាំភ្លើង។

ទាក់ទងនឹងការ ដាក់រំសេវ បំផ្ទុះបំបែកថ្ម ហើយមានរថយន្តតូចធំ ដឹកបន្តគ្នានេះ លោក ស៊ីវ ផេង អភិបាល ស្រុកដងទង់ បានមានប្រសាសន៍ថា អ្នកភូមិម្នាក់ បានស្លាប់នៅលើ ភ្នំឈ្មោះ «ភ្នំពេញ»នេះ លោកបានជូនដំណឹង ទៅឱ្យអាជ្ញាធរ មូលដ្ឋានបញ្ឈប់ រាល់សកម្មភាព ទាំងឡាយនៅភ្នំពេញ ព្រោះខ្លាច បាត់បង់ភ្នំនេះ ហើយកន្លងមក ក្រុមឈ្មួញដឹកថ្ម ចេញពីភ្នំបាន ដំឡើងថ្លៃ ព្រោះគេភូតកុហកថា អាជ្ញាធរបានយក លុយពីក្បាល រថយន្តដឹកថ្ម ៕



ប្រភព៖ khmerload


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម