កម្មករ២នាក់អារ.ក សម្លាប់ថៅកែស្រី ទម្លាក់អណ្តូង ប្លន់យកលុយ និងម៉ូតូ១គ្រឿង

 
 

ខេត្តកំពង់ចាម ៖ ថៅកែស្រីម្នាក់ ឈ្មោះថៃ ហួយ អាយុ៥២ឆ្នាំ មានទីលំនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្មករ របស់ខ្លួន ចំនួន២នាក់ ព្រួតវាយ និងអារ.កសម្លាប់ យ៉ាងសាហាវព្រៃផ្សៃ រួចសែងទៅទម្លាក់ ចូលក្នុងអណ្តូងទឹក ជម្រៅ៨ម៉ែត្រ និងយកស័ង្កសី គ្របបំបិទភស្តុតាង មិនឲ្យអ្នកណា ដឹងនោះទេ ដើម្បីប្លន់យកលុយ ចំនួន១.៥០០ដុល្លារ និងម៉ូតូគុប១គ្រឿង ។

សពត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលព្រឹក ថ្ងៃទី១៤ កញ្ញា ២០១៤ ក្នុងចំការស្វាយចន្ទី មួយកន្លែង ស្ថិតនៅភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ មានចម្ងាយពី ផ្លូវជាតិលេខ៦ ប្រហែលជាង ៤គីឡូម៉ែត្រ ៕





ប្រភព៖​​​ khmerload



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម