Jessica សមាជិកក្រុមចម្រៀង Girls’ Generation ពិតជាជិតរៀបការ មែនឬ?
កូរ៉េខាងត្បូង៖ មានព័ត៌មាន ចចាមអារ៉ាមជាច្រើន ដែលទាក់ទង នឹងតារាចម្រៀងស្រី Jessica ជាសមាជិកនៅក្រុម Girls’Generation និងលោក Tyler Kwon ថាពួកគេ នឹងជិតរៀបការជាមួយគ្នា។
យោងតាមសារព័ត៌មានចិន Shu Nham Zi Xian កាលពីថ្ងៃទី១០ ខែកញ្ញា បាននាំពាក្យថា នាង Jessica និងលោក Tyler Kwon នឹង អាចឈានដល់ ដំណាក់កាលរៀបការជាមួយគ្នា។ មិនតែប៉ុណ្ណោះ កាលពី ថ្ងៃទី៦ ខែកញ្ញា លោក Tyler Kwon ក៏បានជួបជាមួយ ឪពុកម្តាយ របស់នាង Jessica នៅក្នុងកម្មវិធី ជួបសំណេះសំណាល ជាមួយអ្នកគាំទ្រ នៅខេត្ត GuangZhou ក្នុងប្រទេសចិន ផងដែរ។
អ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលនោះ គឺលោក Tyler Kwon ក៏បានបង្ហោះរូបថត ចិញ្ចៀនរៀបការមួយគូ លើ បណ្តាញ Weibo ហើយបាន សរសេរ ថា” I do” មានន័យថា “ខ្ញុំព្រម“ ថែមទៀតផង។
ទោះបីជាមាន ព័ត៌មានលេចលឺ ហើយរួមទាំង មានចិញ្ចៀនរៀបការនេះ ក៏ដោយ ក៏លោក Tyler Kwon បានអះអាងថា ជាចិញ្ចៀនក្នុងរឿង "Best Man"នោះទេ ហើយក៏គ្មានភស្តុតាង គ្រប់គ្រាន់ ដែលថានាង Jessica នឹងរៀបការជាមួយគាត់ នោះដែរ។
យ៉ាងណាមិញ ផលិតកម្ម SM ក៏ធ្លាប់បាន ថ្លែងពីព័ត៌មាននេះ តាំងពីខែមីនា រួចរាល់មកហើយថា អ្នកទាំង២ គ្មានទំនាក់ទំនង អ្វីពិសេស នោះទេ គ្រាន់តែមិត្តភក្កិ ជិតស្និទ្ធនឹងគ្នា តែប៉ុណ្ណោះ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!