អ្នកជំនួញ ដឹកដៃ តារាស្រីថៃ ចូលរោងការ!

 
 


ថៃ៖ កាលពីដើមខែមុន ខ្មែរឡូត បានចុះផ្សាយព័ត៌មាន ទាក់ទិន ទៅនឹង តារាស្រីថៃ គឺ នាង Savika “Pinky” Chaiyadech វ័យ ២៨ឆ្នាំ ដែលនាងប្រកាស ក្ដែងៗថា នឹងរៀបការ ខែក្រោយ។

មិនខុសពីអ្វីដែល នាងនិយាយ នោះទេ ដែលនាងពិតជារៀបការ ជាមួយនឹង គូដណ្ដឹង លោក Itthi Chavalitdhamrong អាយុ ៣៨ឆ្នាំ នៅឯសណ្ឋាគារ លំដាប់ថ្នាក់ ខ្ពស់ Dusit Thani ក្នុង បាតាយ៉ា ប្រទេសថៃ។ អ្វីដែលមិនគួរ ឲ្យជឿនោះ គឺ ចិញ្ចៀន រៀបការរបស់នាង គឺមានទំហំទៅដល់ ៧ការ៉ាត់ ជាត្បូងពេជ្រពណ៌ លឿង។ ជាមួយគ្នានោះ បានឲ្យដឹងថា ប្ដីប្រពន្ធថ្មីថ្មោងនេះ គម្រោងនឹងទៅ ក្រេបទឹកឃ្មុំនៅឯ ប្រទេសបារាំង ប្រហែលជា មួយខែ។ 

គួរបញ្ជាក់ថា លោក Itthi គឺអ្នកជំនួញខាង អចលនទ្រព្យ ដែលលោក បានកាន់កាប់ សណ្ឋាគារជាច្រើន នៅក្នុង បាតាយ៉ា៕

សូមមើលរូបភាពរៀបការរបស់នាង៖













ប្រភព៖​ khmerload


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម