ស្រីស្អាតសិង្ហបុរី Jeanette Aw ប្រាប់ថាសប្បាយណាស់បានមកលេងកម្ពុជាលើកនេះ
បន្ទាប់ពីធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា បានប៉ុន្មានថ្ងៃ តារាសម្ដែងល្បីរបស់សិង្ហបុរី Jeanette Aw ដែលទស្សនិកជនជាច្រើនបានស្គាល់តាមរយៈការសម្ដែងក្នុងរឿង ជីវិតនាងនូយ៉ា បានផ្ញើសារថ្លែងអំណរគុណដល់ប្រជាជនកម្ពុជា ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅក្នុងរយៈពេលដែលនាងធ្វើដំណើរមកលើកនេះ។
ភ្ជាប់ជាមួយរូបថតញញឹមកាន់ផ្ការំដួលដែលជាផ្កានិមិត្តរូបរបស់កម្ពុជា តារាវ័យ ៣៤ ឆ្នាំរូបនេះបានសរសេរលើ Facbook Page របស់នាងកាលពីម្សិលមិញថា “ប៉ុន្មានថ្ងៃនេះខ្ញុំពិតជារីករាយខ្លាំងណាស់ នៅទីកន្លែងមួយដ៏ស្ងប់ស្ងាត់។ ភាពសាមញ្ញៗ ធ្វើឲ្យខ្ញុំមានចិត្តរីករាយ ដូចជាការយល់អំពីខ្លួនឯងកាន់តែច្បាស់ជាដើម។ ខ្ញុំពេញចិត្តនឹងដំណើរកម្សាន្តលើកនេះខ្លាំងណាស់, ខ្ញុំបានរៀនច្រើន, បានស្គាល់មិត្តថ្មីៗច្រើន និងមានអារម្មណ៍ថាខ្លួនឯងកាន់តែរីកចម្រើន។ អរគុណប្រទេសកម្ពុជាសម្រាប់បទពិសោធន៍ដ៏អស្ចារ្យនេះ។ ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីប្រជាជនកម្ពុជាធ្វើឲ្យខ្ញុំមានអារម្មណ៍ពិសេសបំផុត”។
កាលពីឆ្នាំ ២០១៣ Jeanette Aw ក៏បានធ្វើដំណើរមកប្រទេសកម្ពុជាដែរ ក្នុងឱកាសខួបគម្រប់ ១០ឆ្នាំរបស់ស្ថានីយទូរទស្សន៍ស៊ីធីអិន។ កាលនោះនាងបាននិយាយថា កន្លែងដែលនាងចង់ទៅលេងបំផុតនៅប្រទេសកម្ពុជាគឺប្រាសាទអង្គរវត្ត ក៏ប៉ុន្តែដោយសារមានធុរៈ ធ្វើឲ្យនាងមិនអាចទៅទស្សនាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនេះបាន។
ប៉ុន្តែលើកនេះនាងបានមកលេងប្រទេសកម្ពុជាស្ងាត់ៗ និងទំនងជាដំណើរកម្សាន្តធម្មតាៗប៉ុណ្ណោះមិនមែនជាលក្ខណៈការងារអ្វីឡើយ។ តាមរយៈទំព័រហ្វេសប៊ុក គេឃើញនាងបង្ហោះរូបភាពក្នុងប្រទេសកម្ពុជា តាំងពីថ្ងៃទី ៦ ខែមីនា ដោយរូបភាពទាំងអស់មានលក្ខណៈសាមញ្ញៗ ធ្វើឲ្យអ្នកគាំទ្រទាំងអស់មានការរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំងជាពិសេសអ្នកគាំទ្រនៅកម្ពុជា។
ចុះប្រិយមិត្តមានអ្វីចង់និយាយដែរទៅកាន់តារាម្នាក់នេះ?
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!