Sojung សមាជិកក្រុម Ladies’ Code ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៦ខែទៀត
ថ្មីៗនេះផលិតកម្ម Polaris Entertainment ដែលជាអ្នកគ្រប់គ្រងក្រុមចម្រៀងនារីកូរ៉េ Ladies’ Code បានបង្ហើបថា សមាជិក Sojung នៃក្រុមចម្រៀងនេះ នឹងត្រូវសម្រាកព្យាបាលរយៈពេល ៦ខែបន្តទៀតបន្ទាប់ពីការវះកាត់។
បើទោះជា Sojung បានឆ្លងកាត់ការវះកាត់ឆ្អឹងថ្គាមខាងលើភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ និងការវះកាត់មួយទៀតកាលពីថ្ងៃទី៥ ខែកញ្ញា កន្លងទៅក្ដី ប៉ុន្តែនាងត្រូវទទួលការព្យាបាល៦ខែបន្តទៀត។ អ្នកនាំពាក្យផលិតកម្មនេះ បាននិយាយថា “ក្រុមគ្រូពេទ្យនឹងសម្រេចចិត្តថាតើ នាងនឹងត្រូវទទួលការវះកាត់បន្តទៀតឬយ៉ាងណា បន្ទាប់ពីស្ថានភាពរបស់នាងធូរស្បើយជាងបច្ចុប្បន្ន។ គ្រូពេទ្យបានសន្និដ្ឋានថានាងត្រូវសម្រាកព្យាបាលប្រហែលជា ៦ខែទៀត”។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងពីស្ថានភាពបច្ចុប្បន្នរបស់ Sojung ទៀតថា នាងទើបតែដឹង និងមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងចំពោះការស្លាប់របស់សមាជិករួមក្រុមទាំងពីរនាក់ គឺ RiSe និង EunB។
គ្រោះថ្នាក់ចរាចរណ៍រអិលរថយន្តបុករនាំងផ្លូវដែលបានកើតឡើងចំពោះក្រុមចម្រៀង Ladies’ Code នេះបានកើតឡើងកាលពីយប់រំលងអាធ្រាត្រចូលថ្ងៃអង្គារ ទី២ ខែកញ្ញា ដែលធ្វើឲ្យសមាជិក EubB ស្លាប់នៅកន្លែងកើតហេតុ សមាជិក RiSe រងរបួសធ្ងន់និងបានស្លាប់នៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ ហើយសមាជិក ៣នាក់ផ្សេងទៀតរបួស។
Sojung បច្ចុប្បន្នមានអាយុ ២១ឆ្នាំ ហើយមុនចូលជាសមាជិកក្រុម Ladies’ Code នាងធ្លាប់ចូលប្រឡង ក្នុងកម្មវិធី The Voice Korea និងបានជាប់ត្រឹមវគ្គ ៨នាក់ចុងក្រោយ ៕
ប្រភប៖ Sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!