ស្ដាប់តារានិយាយពីពិធីបុណ្យភ្ជុំបិណ្ឌ
សិល្បករ សិល្បការិនី បានបញ្ចេញចំណាប់អារម្មណ៍ស្រដៀងៗគ្នានៅក្នុងឱកាសពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នឹងឈានមកដល់នាពេលខាងមុខ។
១ សម្រាប់កញ្ញា ហ៊ិន ច័ន្ទនីរត្ន មកទល់នឹងថ្ងៃទី ៣ នៃពិធីកាន់បិណ្ឌនេះ នាងមិនទាន់បានយកចង្ហាន់ទៅវត្តណាមួយនៅឡើយទេ។ ក៏ប៉ុន្តែនៅថ្ងៃសៅរ៍ចុងសប្ដាហ៍ កញ្ញានឹងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ នាវត្តនៅឯខេត្ត តាកែវ។
នៅក្នុងឱកាសពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ខាងមុខ ពិធីការិនីស្រស់ស្អាតរូបនេះ បានជូនពរឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅស្រុករកស៊ីទទួលទានមានបានគ្រប់ៗគ្នា។
២ ដោយឡែក តារាសម្ដែង លោក អ៊ុន សិទ្ធា និយាយថា ខណៈនេះលោកកំពុងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត សំរោងអណ្ដែត។ លោកមិនទាន់ច្បាស់ថា នឹងទៅឱ្យបានប៉ុន្មានវត្តនៅឡើយទេ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០១៤ ក៏ប៉ុន្តែឆ្នាំមុនលោកអះអាងថា បានលើស ៧ វត្ត។
ជាសារនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ម្ចាស់ជយលាភីកម្មវិធីអាណាចក្រតារាឆ្នាំ ២០១៣ កន្លងទៅ បើកបរដោយមានការទទួលខុសត្រូវខ្ពស់ ដោយកុំភ្ជាប់ជាតិស្រវឹងក្នុងខ្លួន និងរកទទួលទានមានបានគ្រប់ៗគ្នា។
៣ ងាកមក កញ្ញា មាស សម្ផស្ស វិញ បើទោះបីជាកំពុងជាប់ដៃថតរឿងក្ដី តែនាងប្រាប់ថា បានទៅមួយវត្តហើយ នៅឯព្រៃនប់ ខេត្តព្រះសីហនុ នាឱកាសពិធីបុណ្យកាន់បិណ្ឌ។
ឆ្នាំ ២០១៣ កន្លងទៅ នាងនិយាយថា បានទៅដាក់បិណ្ឌ ៨ វត្ត តែសម្រាប់ឆ្នាំនេះ នាងប្រាប់ថា បានប្រហែលជា ៥ទៅ៦វត្ត ប៉ុណ្ណោះ ដោយសារតែជាប់រវល់នឹងការងារពេក។
តារាសម្ដែងរូបនេះបានផ្ដាំផ្ញើប្រជាជនខ្មែរ និងមិត្តៗយុវវ័យចូលរួមធ្វើបុណ្យដាក់បិណ្ឌទាំងគ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយកុំភ្លេចព្រះរស់នៅផ្ទះមុននឹងយកចង្ហាន់ទៅវត្តមាន។ ម្យ៉ាងទៀតសុវត្ថិភាពចរាចរតាមដងផ្លូវត្រូវយកចិត្តទុកដាក់បំផុត។
៤ ករុណា ពេជ្រ ប្រាប់ថា មកទល់នឹងពេលនេះលោកមិនទាន់ទៅដាក់បិណ្ឌនៅវត្តណានៅឡើយទេ តែនៅថ្ងៃអាទិត្យខាងមុខលោក និង ក្រុមគ្រួសារនឹងយកចង្ហាន់ទៅវត្តនៅឯអ្នកលឿង។
សម្រាប់ពិធីកាន់បិណ្ឌឆ្នាំនេះលោកថាអាចនឹងទៅឱ្យបាន ៥ទៅ៦វត្ត ប្រសិនបើការងារមិនសូវមមាញឹក។ យ៉ាងណាក៏ដោយលោកអះអាងថា ឆ្នាំមុនលោកទៅបានជិត ១០ វត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដូចគ្នា។
សារពីតារាចម្រៀងឈានមុខរបស់ផលិតកម្ម Town គឺចង់ឱ្យមិត្តយុវវ័យ និង ប្រជាជនខ្មែរទាំងអស់ធ្វើបុណ្យទាំងអស់គ្នា ហើយត្រូវគិតរឿង ព្រះកន្លោងមុននឹងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ជាពិសេសត្រូវយល់យោគអធ្យាស្រ័យគ្នាក្នុងការបើកបរ។
៥ ស្រីស្អាត មាន សូនីតា ប្រាប់ថា បានទៅមួយវត្តហើយគឺវត្ត ស្ទឹងមានជ័យ។ នាងមានគម្រោងដាក់បិណ្ឌឱ្យបានលើស ៧វត្តឆ្នាំនេះ តាមដែលអាចធ្វើទៅបាន។ ក៏ប៉ុន្តែនាងនិយាយថា ឆ្នាំមុនឱកាសបុណ្យភ្ជុំបិណ្ឌដូចគ្នានាង និង ក្រុមគ្រួសារទៅបាន ១០ វត្ត ឯណោះ។
តារាសម្ដែងល្បីឈ្មោះខាងលើបានប្រសិទ្ធពរជ័យដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជួបតែសេចក្ដីសុខគ្រប់ប្រការ និង រកស៊ីទទួលទានមានបានគ្រប់ៗគ្នា ហើយការបើកបរត្រូវយល់យោគគ្នាទៅវិញទៅមកដោយយកច្បាប់ជាធំ។
៦ ប៉ែន ចំរុង និយាយថា លោកមិនទាន់ទៅដាក់បិណ្ឌបានមួយវត្តនៅឡើយទេ ព្រោះកំពុងថតរឿងនៅឯភ្នំប្រសិទ្ធិ៍។ យ៉ាងណាក៏ដោយលោកអះអាងថា នឹងយកចង្ហាន់ទៅប្រគេនព្រះសង្ឃក្រោយពីបញ្ចប់ការថតរឿងរួច។
លោកមិនទាន់ច្បាស់ពីគម្រោងទៅវត្តឱ្យគ្រប់ ៧ វត្តនៅឡើយទេ។ ក៏ប៉ុន្តែសម្រាប់ភ្ជុំបិណ្ឌឆ្នាំមុនលោកថា បានទៅច្រើនវត្ត។
សាររបស់តារាសម្ដែងល្បីឈ្មោះរូបនេះ ទៅកាន់ប្រជាជនខ្មែរ និង មិត្តៗយុវវ័យគឺចង់ឱ្យចូលរួមធ្វើបុណ្យទាំងអស់គ្នា ព្រោះសុទ្ធតែពុទ្ធសាសនិក។ ម្យ៉ាងទៀតការយកចង្ហាន់ទៅវត្តគួរណាតែមានសំលៀកបំពាក់សមរម្យ ចៀសវាងការស្លៀកពាក់ខ្លីខើចលើខើចក្រោម នាំឱ្យមានការរិះគន់។
៧ ដូចគ្នានេះដែរ ឈិត សុជាតា ឲ្យដឹងថា បានទៅមួយហើយក្នុងឱកាសពិធីកាន់បិណ្ឌ គឺវត្ត និរោតន៍។ នាងមានគម្រោងទៅឱ្យបាន ៧ វត្តក្នុងឆ្នាំនេះ ដែលខុសប្លែកពីឆ្នាំមុនបានតែ ៥វត្ត។
ពិធីការិនីខាងលើផ្ដាំផ្ញើទៅកាន់ពុកម៉ែ បងប្អូន និងមិត្តៗយុវវ័យចូលរួមធ្វើបុណ្យទាន់ខែភ្លឺទាំងអស់គ្នា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ហើយត្រូវគិតគូរព្រះរស់នៅផ្ទះជាចាំបាច់មុនទៅធ្វើបុណ្យនៅវត្ត។ ម្យ៉ាងមធ្យោបាយធ្វើដំណើរត្រូវប្រុងប្រយ័ត្ន បើពិសាគ្រឿងស្រវឹងហើយសូមកុំបើកបរ៕
ប្រភព៖ Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!