ការសម្លាប់ខ្លួននៅតែកើតមានចំពោះយុវវ័យ តើត្រូវជួយពួកគេដោយរបៀបណា?
ការសម្លាប់ខ្លួនក្នុងចំណោមយុវវ័យនៅតែកើតមានឡើង មិនថានៅប្រទេសក្រីក្រ ឬប្រទេសអ្នកមាននោះឡើយ។ តើហេតុអ្វីបានជាពួកគេដាច់ចិត្តផ្ដាច់ជីវិតខ្លួនឯងបែបនេះ? តើយើងគួរធ្វើបែបណាដើម្បីជួយផ្លាស់ប្ដូរការគិតខ្លីរបស់ពួកគេបាន?
មានមូលហេតុខុសៗគ្នាជាច្រើនដែលជាដើមចមនៃការគិតខ្លីរបស់យុវវ័យ ក្នុងនោះរួមមាន ការខូចចិត្តរឿងស្នេហា សម្ពាធពីការសិក្សា ភាពក្រីក្រ និងបញ្ហាផ្លូវចិត្តជាច្រើនទៀតដែលមិនអាចសុំជំនួយពីអ្នកដទៃបាន។ ចូរចាំថា យុវវ័យត្រូវការជំនួយពីមនុស្សជុំវិញខ្លួន នៅរាល់ពេលដែលគេមានវិបត្តិស្មុគស្មាញ ហើយអ្នកដែលអាចមានលទ្ធភាពជួយគេបានលឿនបំផុត គឺគ្រួសារ ឬមិត្តជិតស្និទ្ធបំផុត។ ប្រសិនបើសង្កេតឃើញថាមិត្តរបស់អ្នកធ្លាក់ទៅក្នុងវិបត្តិហើយអាចនឹងឈានដល់ការសម្លាប់ខ្លួននោះ អ្នកគួរធ្វើតាមវិធីទាំង៥ ដូចខាងក្រោម៖
រូប តំណាង
១. ចូលទៅកៀកនឹងគេ
គំនិតដែលថាទុកឲ្យគេនៅស្ងៀមស្ងាត់សិននោះ ពុំមែនជាគំនិតល្អទេសម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ ជាទូទៅការបង្ហាញការយកចិត្តទុកដាក់ និងការគាំទ្រ អាចជួយសម្រាលគេចេញពីភាពអស់សង្ឃឹម និងបន្ទោសវាសនាខ្លួន។ ជួនកាល គ្រាន់តែចំណាយពេលនៅជិតគេឲ្យបានច្រើនជាជាងទុកឲ្យគេនៅងងឹតស្លុបម្នាក់ឯង។
២. លើកទឹកចិត្តឲ្យគេស្វែងរកជំនួយពីអ្នកជំនាញ
មានករណីខ្លះ ទោះអ្នកចង់ជួយក៏អ្នកមិនមានវិធីដូចអ្នកជំនាញដែរ។ ដូច្នេះអ្នកអាចណែនាំគេឲ្យទៅរកអង្គការ ឬអ្នកជំនាញផ្សេងៗទៀត។ ប៉ុន្តែប្រសិនបើគេមិនព្រម អ្នកអាចទៅជំនួស ដោយលើកយករឿងទាំងអស់របស់គេទៅប្រឹក្សា ហើយត្រឡប់មកប្រាប់គេវិញ។
៣. និយាយត្រង់ៗ
ការសួរត្រង់ៗ គឺត្រូវតែធ្វើដោយចាំបាច់ក្នុងករណីដែលអ្នកគិតថាគេដូចជាចង់ឈានដល់ការធ្វើអត្តឃាតហើយនោះ។ ចូរចាំថា ការសួរត្រង់ៗរបស់អ្នកមិនបានបង្កើនការឈឺចាប់ដល់មិត្តអ្នកទេប៉ុន្តែវាអាចធ្វើឲ្យគេមានអារម្មណ៍ធូរស្រាលទៅវិញ។ អ្នកអាចសួរគេថាឯងចង់សម្លាប់ខ្លួនមែនទេ? ពេលនោះអ្នកនឹងបានចម្លើយ ហើយអ្នកនឹងដឹងថាត្រូវធ្វើយ៉ាងណាទៀត។
៤. ជំនួយត្រឹមត្រូវ
ប្រសិនបើគេសារភាពថាចង់ស្លាប់ ឬក៏មានសញ្ញាផ្សេងៗដូចជា ស្រែកយំ ឬលែងនិយាយស្ដី សូមចាំថាការលើកទឹកចិត្តតាមវិធីរបស់អ្នក គ្រាន់តែជាមធ្យោបាយបណ្ដោះអាសន្នតែប៉ុណ្ណោះ។ មនុស្ស ដែលលែងគិតចង់សម្លាប់ខ្លួន អាចប្ដូរគំនិតសម្លាប់ខ្លួនវិញក៏ថាបាន ទោះបីពេលខ្លះអ្នកឃើញគេហាក់ដូចជាធូរស្រាលវិញក៏ដោយ ដូច្នេះកុំធ្វេសប្រហែសឲ្យសោះ។ មានតែអ្នកជំនាញផ្លូវចិត្តប៉ុណ្ណោះដែលអាចជួយដោះស្រាយបញ្ហានេះបាន។ អ្នកត្រូវរកគ្រប់មធ្យោបាយដើម្បីនាំគេទៅជួបអ្នកជំនាញឲ្យខាងតែបាន។
៥. កុំខ្វល់នឹងពាក្យសន្យា
នៅពេលដែលគេចាប់អ្នកឲ្យសន្យាថាមិនប្រាប់រឿងនេះដល់អ្នកទី៣ អ្នកកុំគិតថាការក្បត់សន្យានោះជារឿងខ្វះគុណធម៌ឲ្យសោះ។ អ្នកចាំបាច់ត្រូវប្រាប់រឿងនេះភ្លាមៗទៅអ្នកណាម្នាក់ដែលអ្នកយល់ថា គេអាចជួយមិត្តអ្នកបាន។
ប្រភព៖ Sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!