ហេតុផលធំនៅពីក្រោយការហាមមិនឲ្យកីឡាករអុំទូកឆ្នាំនេះស្លៀកសំលៀកបំពាក់ផ្សាយពាណិជ្ជកម្ម
បន្ទាប់ពីអាក់ខានបីឆ្នាំជាប់គ្នា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសរៀបឡើងវិញ ជាមួយនឹងវិធានការ សន្តិសុខសណ្ដាប់ធ្នាប់តឹងរឹងជាងបណ្ដាឆ្នាំមុនៗ។ ក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិបានហាមប្រាមមិនឲ្យកីឡាករស្លៀកសំលៀកបំពាក់ខោអាវភ្ជាក់ស្លាកសញ្ញាផ្សាយពាណិជ្ជកម្មនោះឡើយ។
ថ្លែងក្នុងកិច្ចប្រជុំ របស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ដែលត្រូវបានរៀបចំ ម្សិលមិញនៅសាលសន្និសីទ ចតុមុខ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរម រាជវាំង បានមានប្រសាសន៍ថា សម្លៀកបំពាក់កីឡាករអុំទូក នឹងមិនអនុញ្ញាតឲ្យមានភ្ជាប់ និម្មិតសញ្ញាផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនណាឡើយ គឺតម្រូវឲ្យស្លៀកពាក់ជាប្រពៃណីខ្មែរទាំងអស់ ព្រោះថា នេះគឺជាព្រះរាជពិធីបែបប្រពៃណី មិនមែនយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។ ម្យ៉ាងការរៀបចំស្តង់ក្រុមហ៊ុនឯកជន ចាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមកដល់វត្តឧណ្ណាលោមក៏ត្រូវបានហាមឃាត់ផងដែរ។
ព្រះរាជ ពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេល ៣ ថ្ងៃចាប់ ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។
ជុំវិញបញ្ហានេះ លោក ប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម បានគាំទ្រទាំងស្រុងនូវការហាមប្រាមខាងលើ ព្រោះថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានចាត់ទុកជាបុណ្យប្រជាប្រិយខ្មែរ។ ប៉ុន្តែយ៉ាងណាមិញ បើគ្មានការចូលរួមរបស់វិស័យឯកជន តើយើងអាចទ្រទ្រង់ការចំណាយដ៏ច្រើននេះបានដែរឬទេ?។ លោកបានបន្ថែមថា យើងគួរបែងចែកឲ្យដាច់ និងផ្ដល់ឱកាសដល់ក្រុមហ៊ុន ក្នុងស្រុក ដែលលើកស្ទួយផលិតផលខ្មែរ ទៅឆាកអន្តរជាតិបានស្គាល់ ក្នុងនោះមានផលិតអង្ករ និងស្នាដៃផ្នែកសិល្បៈវប្បធម៌ជាដើម។
ខណៈមនុស្សប្រមាណ ៣ លាន ៥ សែន នាក់នឹងសម្រុកមករាជធានីភ្នំពេញ ក្នុងឱកាសព្រះ រាជពិធីបុណ្យអុំទូក លោក ប៉ូ សំណាង បានផ្ដល់យោបល់ថា អាជ្ញាធរគួរបង្កើតទីតាំងសមស្របណាមួយដល់ក្រុមហ៊ុនឯកជន ដើម្បីបានបញ្ចេញ ស្នាដៃផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួន ក្នុងនោះមានវត្តភ្នំ និងស្តាតអូឡាំពិកជាដើម ដើម្បីបញ្ចៀសការប្រមូលផ្តុំខ្លាំងនៅមុខព្រះបរមរាជវាំង និងតំបន់កោះពេជ្រ៕
ប្រភព៖ Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!