ផ្លូវសំខាន់ៗ ភាគច្រើននៅភ្នំពេញនឹងមានសេវារថយន្តក្រុងរត់ពាក់កណ្ដាលខែក្រោយ
នៅពាក់កណ្ដាលខែក្រោយនេះ ផ្លូវសំខាន់ៗ ចំនួន ៨ ខ្សែទៀត ក្នុងរាជធានីភ្នំពេញនឹងមានសេវារថយន្តក្រុងដាក់ឲ្យដំណើរការ ជាមួយនឹងរថយន្តទំនើបចំនួន ១១៨ គ្រឿង សាកល្បងរយៈពេល១០ខែ មានចែកជាបណ្ដាញមេ និងបណ្ដាញជំនួយ។ នេះបើតាមលោក Page ទំព័រ Facebook របស់សាលារាជធានីភ្នំពេញ ។
បណ្ដាញ មេ ៤ ខ្សែគឺ ខ្សែទី១.តាមមហាវិថីព្រះមុនីវង្ស ចេញពីតាខ្មៅ ទៅដល់ផ្សារ ព្រែកព្នៅ, ខ្សែទី២. ចេញពីអង់តែនទួលគោក តាមវិថីម៉ៅសេទុង ឆ្លងកាត់ វិថីមួយចំនួន ហើយវិលទៅអង់តែន ទួលគោកវិញ, ខ្សែទី៣. ផ្លូវកម្ពុជាក្រោម ចេញពីរង្វង់មូលចោមចៅ ទៅដល់ផ្សាររាត្រី (ផ្សារចាស់), ខ្សែទី៤. ផ្លូវ ២៧១ (ផ្លូវមុខពេទ្យរុស្ស៊ី) ចេញពីក្ដីតាកុយទៅ ដល់អង់តែនទួលគោក។
បណ្ដាញជំនួយ ៤ខ្សែទៀតគឺ ខ្សែទី១. ចេញពីផ្សារប៉េសេទៅដល់ផ្សាររាត្រី, ខ្សែទី២. ចេញពីផ្សារប៉េសេ ទៅដល់ អង់តែនទួលគោក, ខ្សែទី៣. ចេញពី ផ្សាររាត្រី ទៅដល់ផ្សារសុវណ្ណា , ខ្សែ ទី៤. ចេញពីផ្សាររាត្រីទៅដល់ផ្លូវ ២៧១។
ដោយដកស្រង់ប្រសាសន៍របស់ លោក លឹម អង់ដ្រេ នាយកប្រតិបត្ដិ នៃក្រុមហ៊ុន GLOBAL បានឱ្យ ដឹងថា សេវាកម្មរថយន្តក្រុងសាធារណៈ នេះមិនគ្រាន់តែរក្សានូវតម្លៃ ១.៥០០ រៀលសម្រាប់មនុស្សម្នាក់ប៉ុណ្ណោះទេ គឺថែមទាំងមានកម្មវិធីល្អៗច្រើនជាង មុនទៅទៀត គឺ រថយន្តក្រុងទំនើបជាង មុនមានទ្វារពីរ បាតស្មើងាយស្រួលដល់ ជនពិការ និងមនុស្សចាស់ បំពាក់ដោយ WI FI និងប្រព័ន្ធ GPS”។
លោក អង់ដ្រេ បានបន្ថែម ទៀតថា “ លើសពីនេះទៅនឹងជាគោលការរបស់ក្រុមហ៊ុន GLOBAL ក្នុង វិស័យសង្គមកិច្ចផងនោះ មនុស្សអាយុ ៦៥-៧០ឆ្នាំ នឹងត្រូវបានបញ្ចុះតម្លៃ៥០ភាគរយ (៨៥០-៩០០រៀល) រីឯមនុស្សចាប់ពីអាយុ ៧០ឆ្នាំឡើងទៅ ជនពិការភ្នែកទាំងសងខាង និងអវយវៈ និងកុមារកម្ពស់ក្រោម១ម៉ែត្រ នឹងមិន ត្រូវគេយកលុយឡើយ”។
ក្រុមហ៊ុននេះក៏នឹងមានផ្ដល់ សេវាកម្មជាប័ណ្ណប្រចាំខែផងដែរ ដោយប័ណ្ណមួយខែតម្លៃ៥២.០០០ រៀល ហើយអតិថិជន ដែលជាវប័ណ្ណ នេះ អាចជិះរថយន្តក្រុងសាធារណៈ ប៉ុន្មានដង ក៏បានតាមតម្រូវការ។ ចំណែកសំបុត្រ ជាវដុំគឺ ក្នុងមួយដុំ មានសំបុត្រ១០សន្លឹក តម្លៃ ១៤.០០០រៀល គឺថោកជាងតម្លៃ រាយ ១.០០០រៀល។
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!