ទេព បូព្រឹក្ស បោះបង់ឱកាសចេញ ទៅកើបលុយនៅអាមេរិក
1 LIKES
0 COMMENTS
ពុធ ១០ កញ្ញា, ២០១៤ ម៉ោង ០៨:៥៣
ភ្នំពេញ៖ តារាចម្រៀងស្រី វ័យក្មេង ជ្រកក្រោមដំបូល ផលិតកម្ម ហង្សមាស កញ្ញា ទេព បូព្រឹក្ស សព្វថ្ងៃត្រូវ បានមហាជន ទទួលស្គាល់ ស្ទើគ្រប់ៗគ្នាថានាង ជាតារាចំណូលថ្មី វ័យក្មេងមួយដួង ដែលកំពុងមានភាព លេចធ្លោនៅក្នុង ផលិតកម្មហង្សមាស តាមរយៈកោសល្យ នៃការ សម្តែង-ច្រៀង ព្រមទាំង ទឹកដមសំឡេង និងក្បាចរាំប្លែកៗ របស់នាង ។
ស្របពេលនៃសន្ទុះ កេរ្តិ៍ឈ្មោះហាក់កំពុង មានភាពលេចធ្លោ សម្រាប់ទីផ្សា សិល្បៈក្នុងស្រុក នេះដែរកញ្ញា ទេព បូព្រឹក្ស ក៏ត្រូវបានខាង ប្រធានសមាគមន៍ខ្មែរ នៅក្រៅប្រទេស មើឃើញ ហើយពេញចិត្ត ពីសម្ថភាព និងទេពកោសល្យ បានទាក់ទង ហៅតារាស្រីរូបនេះ ចេញទៅច្រៀង និងសម្តែងនៅ សហរដ្ឋអាមេរិក ។ ប៉ុន្តែត្រូវបានកញ្ញា ទេព បូព្រឹក្ស បដិសេធន៍បោះបង់ ចេាលឱកាសដ៏ កម្រមួយនេះ ដែលតារាឯទៀត តែងប្រាថ្នាប៉ង ចង់ចេញទៅ។
ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីថ្មីៗនេះ កញ្ញា ទេព្យ បូព្រឹក្ស បាននិយាយប្រាប់ថា ចំពោះអាជីពសិល្បៈ ក្នុងស្រុករបស់នាង បច្ចុប្បន្ននេះគឺមាន ការមមាញឹក ច្រើនគួរសម តែបើធៀបគ្នា កាលពីរដូវប្រាំង គឺរាងស្បើយបន្តិច ព្រោះកាលពីខែប្រាំង សម្បូរខនសឺត តាមខេត្តច្រើន បូករួមទាំងនៅក្នុង ទីក្រុងភ្នំពេញផង។
តារាចម្រៀងវ័យក្មេង ធ្មេញជំពិស កញ្ញា ទេព្យ បូព្រឹក្ស បាននិយាយបន្តថា បើទោះជាយ៉ាងនេះ ក៏ពិតមែន តែអាជីពសិល្បៈ របស់ខ្ញុំគឺនៅតែ មានជាហូហែរ។ មិនតែប៉ុណ្ណោះ ឥទ្បូវនេះក៏មាន សមាគមន៍ខ្មែរនៅ សហរដ្ឋអាមេរិក គេបានទាក់ទងហៅ ចេញច្រៀង និងសម្តែងដែរ តែខ្ញុំបដិសេធ មិនទាន់ទទួល ព្រោះនៅស្រុកខ្មែរ ក៏មានការងារ រវល់ច្រើន ហើយម្យ៉ាងទៀតចង់ នៅស្រុកខ្មែរ សាងកេរ្តិ៍ឈ្មោះ ឱ្យមានភាពល្បី ជាងនេះបន្តិច ទៀតសិន។
កញ្ញា ទេព្យ បូព្រឹក្ស បាននិយាយទៀតថា បើតាមចិត្តខ្ញុំ ចេញទៅក្រៅប្រទេស អ្នកណាក៏ចង់ទៅដែរ តែសម្រាប់ខ្ញុំ គឺពុំទាន់ដល់ពេល ហើយចង់នៅពង្រឹង សម្ថភាពបន្តិច ទៀតសិន។ បូព្រឹក្ស បានបញ្ជាក់ថា រហូតមកដល់មាន ខាងសមាគមន៍ ខ្មែរនៅក្រៅប្រទេស ប្រហែល៦ឬ៧ ហើយដែលបាន ទាក់ទងហៅនាង ឱ្យចេញទៅច្រៀង និងសម្តែង។ ប៉ុន្តែរាល់លើក នាងតែឆ្លើយបដិសេធ ពុំទាន់ទទួលយក តាមការអញ្ជើញ ទាំងនេះនៅទ្បើយទេ៕
ប្រភព៖ khmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!