លំនៅ​ឋានមន្ត្រី​​ក្រសួង​​អភិវឌ្ឍន៍​ជន​បទ​ម្នាក់ ត្រូវ​​ចោរ​គាស់​ទ្វារ​​ចូល​រើកកាយ​​យក​​គ្រឿង​​អលង្ការ​អស់​​ជាង​​២ម៉ឺន​​ដុល្លារ​​

 
 


រាជធានីភ្នំពេញ ៖ លំនៅឋាន មន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទម្នាក់ បានត្រូវចោរ គាស់ទ្វារ ចូលរើកកាយ វាយទូដែក ប្រមូលយក គ្រឿងអលង្ការ អស់ជាង២ម៉ឺនដុល្លារ និងបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១១ព្រឹក ថ្ងៃទី១០ កញ្ញា នៅចំណុច ផ្ទះលេខ42H ស្ថិតក្នុង ភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ខណៈម្ចាស់ ត្រឡប់ពីធ្វើការវិញ ។

ម្ចាស់ផ្ទះខាងលើ ត្រូវបានគេស្គាល់ ឈ្មោះ សំ សុម៉ាលី ភេទស្រី អាយុ៤១ឆ្នាំ ជាមន្ត្រីបម្រើការងារ នៅក្រសួងអភិវឌ្ឍន៍ ជនបទ ។

បើតាមស្ត្រីម្ចាស់ផ្ទះ ឱ្យដឹងថា នៅម៉ោង៧ព្រឹក ថ្ងៃកើតហេតុ គាត់បានចាកចេញ ពីផ្ទះទៅធ្វើការ រីឯកូន ទៅសាលារៀន លុះត្រឡប់មកវិញ ក៏ឃើញអីវ៉ាន់ រាយពេញផ្ទះ ហើយទូដែក ត្រូវចោរវាយកម្ទេច យកគ្រឿងអលង្ការ ដែលមានក្នុងនោះ អស់គ្មានសល់ ។

ស្ត្រីបន្តថា គ្រឿងអលង្ការ ដែលបាត់បង់ មានខ្សែ.កពេជ្រ កងដៃពេជ្រ ចិញ្ចៀនពេជ្រ ព្រមទាំង គ្រឿងអលង្ការ ផ្សេងៗទៀត សរុបប្រមាណ ជាង២ម៉ឺនដុល្លារ ៕




ប្រភព៖khmerload



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម