គូ​ស្នេហ៍​ស្រី​ស្រលាញ់​ស្រី ​​វ័យ​ចំណាស់​បំផុត​រៀប​ការ​ហើយ​ ក្រោយ​ទាក់ទង​គ្នា​៧២ឆ្នាំ

 
 

គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដែល​មាន​វ័យ​​ខ្ទង់​៩០ឆ្នាំ​​មួយ​គូ​ បាន​រៀបអាពាហ៍ពិពាហ៍​ជា​ផ្លូវការ​ហើយ ក្រោយ​ទាក់ទង​គ្នា​អស់​រយៈ​ពេល​៧២ឆ្នាំ។

លោក​យាយ Vivian Boyack អាយុ​៩០ឆ្នាំ​ និង​លោក​យាយ​ Alice Dubes អាយុ​៩១ឆ្នាំ បាន​រៀបអាពាហ៍ពិពាហ៍​កាលពី​ថ្ងៃសៅរ៍​កន្លង​ទៅ​ នៅ​​ព្រះ​វិហារ​សាសនាគ្រិស្ដ​ First Christian Church ក្នុង​ទីក្រុង Davenport រដ្ឋ Iowa សហរដ្ឋ​អាមេរិក។ ដោយ​សារ​តែ​មាន​វ័យ​ចំណាស់​ពេក លោក​យាយ​ស្រលាញ់​គ្នា​ស្មោះស្ម័គ្រ​១គូ​នេះ បាន​រៀបការ​ដោយ​អង្គុយ​នៅ​លើ​រទេះ​រុញ។

កំណើត​ស្នេហ៍​នៃ​លោក​យាយ​ទាំង​២​បាន​ចាប់​រីក​ដុះដាល​តាំង​ពី​ក្មេង​មក​ម្ល៉េះ ដោយ​សារ​មាន​ស្រុក​កំណើត​នៅ​ទីក្រុង Yale រដ្ឋ Iowa ដូច​គ្នា។ លោក​យាយ​បាន​ចាប់​ដៃ​គ្នា​ផ្លាស់​ទៅ​រស់​នៅ​ទីក្រុង Davenport តាំង​ពី​ឆ្នាំ​១៩៤៧ រហូត​ដល់​បច្ចុប្បន្ន។

លោក​យាយ​បាន​កសាង​អនុស្សាវរីយ៍​ជាមួយ​គ្នា​ជា​ច្រើន​ ដោយ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​រដ្ឋ​ទាំង​៥០​របស់​អាមេរិក ខេត្ត​ទាំង​អស់​របស់​កាណាដា និង​បាន​ទៅ​ដល់​ប្រទេស​អង់គ្លេស​២ដង​ផង​ដែរ។ លោក​យាយ​បាន​ធ្វើ​រឿង​ជា​ច្រើន​ដើម្បី​រក្សា​ទំនាក់ទំនង​ខុស​ធម្មជាតិ​នេះ​ឲ្យ​នៅ​ស្ថិតស្ថេរ​រហូត​ដល់​បាន​រៀប​ការ​ នៅ​ក្រោយ​ការ​អនុញ្ញាត​ពី​ច្បាប់​ប្រចាំ​រដ្ឋ។

​ច្បាប់​នៅ​រដ្ឋ Iowa មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​រៀបការ​នោះ​ទេ រហូត​ដល់​ឆ្នាំ​២០០៩ ទើប​មាន​ការ​កែប្រែ​ថ្មី ដោយ​បើក​សិទ្ធិ​ឲ្យ​ពួក​គេ​រៀបការ​បាន៕​

ប្រភព៖ Sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម