Vjរតនា ធ្វើ​ខួប​ឌឺ​គេ ប៉ុន្តែ​​យំ​ខ្លួន​ឯង

 
 

លោក ធីនរៈ រតនា ហៅ Vjរតនា ពិធី​ករ​របស់​ស្ថានីយ​ទូរទស្សន៍CTN ល្ងាច​មិញ​នេះ បាន​ធ្វើ​ខួប​គម្រប់​ ​២៩ឆ្នាំ​របស់​ខ្លួន។ ​ក្រៅ​ពី ពិធី​ខួប​កំណើត តារា​រូប​នេះ​ប្រាប់​ថា ចង់​ធ្វើ​ដើម្បី​ឌឺ​សង្សារ​ចាស់​របស់​ខ្លួន ប៉ុន្តែ​នៅ​វគ្គ​​ផ្លុំ​ទៀន លោក​​បែរ​ជា​ស្រក់​ទឹក​ភ្នែក​ខ្លួន​ឯង​ទៅ​វិញ។


ទឹក​ភ្នែក​​ស្រក់​ចុះ​ពិត​ជា​មិន​មែន​គ្មាន​បញ្ហា​​មែន​ ប៉ុន្តែ​ រតនា​អះអាង​ថា​មិន​មែន​មក​ពី អវត្តមាន​​អតីត​សង្សារ​​ទេ ​ប៉ុន្តែ​​​មក​ពី​លោក​​រំជួល​ចិត្ត​ខ្លាំង​ពេក ទៅ​នឹង​​ទំហំ​ទឹក​ចិត្ត​ម្ដាយ ដែល​តែង​តែ​ចាំ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​លោក គ្រា​ដែល​​មាន​រឿង​ពិបាកចិត្ត​ម្ដងៗ។

Vjរតនា បាន​ប្រាប់​ថា ចាប់​តាំង​ពី​ប្រលូក​សិល្បៈ​លោក​បាន​ធ្វើ​ពិធី​ខួប​កំណើត​ទ្រង់ទ្រាយ​ធំ៣ឆ្នាំ​ជាប់​គ្នា​ហើយ ​ក្នុង​នោះ​២ឆ្នាំ​កន្លង​ទៅ ពិធី​ខួប​របស់​លោក តែង​តែ​មាន​វត្តមាន ​កញ្ញា សន នាងផល្លីកា ដែល​ជា​អតីត សង្សារ​ជា​និច្ច ប៉ុន្តែ​ឆ្នាំ​នេះ​លោក មិន​បាន​អញ្ជើញ​ទេ។ ថ្វី​ត្បិត​តែ​ធ្លាប់​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​ជា​មួយ​គ្នា​ជាង២ឆ្នាំ​​  ​ប៉ុន្តែ​​​​ឆ្នាំ​នេះ មិន​មាន​មុខ​ស្ត្រី​​ម្នាក់​នេះ​ឡើយ ​បន្ទាប់​ពី​ចែក​ផ្លូវ​​គ្នា​ជិត​១ឆ្នាំ​មក​ហើយ។


Vjរតនា និង​ម្ដាយ

ពិធីករ​​​​ទូរទស្សន៍​​វោហា​សព្ទ​ចាក់​ទឹក​មិន​លិច​នេះ​ បាន​ប្រាប់​ថា ការ​ធ្វើ​ខួប​​​ល្ងាច​​មិញ​នេះ  លោក​ចង់​ផ្ញើ​សារ ទៅ​សង្សារ​ចាស់​របស់​លោក​ថា ទោះ​បី​ជា​មិន​មាន​វត្តមាន​នាង ក៏​លោក​នៅ​តែ​អាច​ធ្វើ​​ខួប​របស់​ខ្លួន​បាន។ ទោះ​មាន​​ការ​តាំង​ចិត្ត​យ៉ាង​រឹងមាំ​បែប​នេះ​ក្ដី ប៉ុន្តែ​ពិធី​ករ​ពូកែ​វោហារ​ស័ព្ទ​ម្នាក់​នេះ បែរ​ជា​បង្ហូរ​ទឹក​ភ្នែក​ទៅ​វិញ គ្រា​ដែល​លោក​កាន់​ក្បាល​មេក្រូ និយាយ​ទៅ កាន់​ភ្ញៀវ​ដែល​ចូល​រួម មុន​ផ្លុំ​ទៀន​នំ​ខួប​ពន្លត់។

Vjរតនា បាន​និយាយ​​ដោយ​លាយឡំ​និង​ទឹក​ភ្នែក​ថា នៅ​លើ​លោក​នេះ មិន​មាន​ស្រី​ណា ដែល​ល្អ​ជាង ម្ដាយ​របស់​ខ្លួន​ឡើយ អតីត​សង្សារ​គ្រាន់​តែ​ជា​អ្នក​ដទៃ​ប៉ុណ្ណោះ។ លោក​បាន​បន្ថែម​ថា ចាប់​ពី​ពេល​​នេះ​តទៅ អ្វី​ដែល​លោក​ត្រូវ​គិត គឺ​រឿង ការងារ និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ ចំពោះ​ស្នេហា​សូម​ផ្អាក​សិន​ហើយ៕



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម