គូ​ស្នេហ៍​តារា​ល្បី​សិង្ហបុរី Qi Yuwu និង Joanne Peh ចូល​រោង​ការ​ម្សិលមិញ

 
 

តារា​សម្ដែង​សិង្ហបុរី​វ័យ ៣៧​ឆ្នាំ​ Qi Yuwu និង​មិត្ត​ស្រី​ជា​តារា​សម្ដែង​វ័យ ៣១​ឆ្នាំ Joanne Peh បាន​រៀប​ការ​ជាមួយ​គ្នា​ហើយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា បន្ទាប់​ពី​បាន​ប្រកាស​ចំណង​ស្នេហ៍​បាន​មួយ​ឆ្នាំ។

តាម​រយៈ​រូបថត​ដែល​បង្ហោះ​ដោយ​អ្នក​ធ្វើ​ម៉ូដ​សក់​ David Gan បង្ហាញ​ថា​ តារា​សម្ដែង​ទាំង​ពីរ​ដួង​ បាន​រៀបការ​ជាមួយ​គ្នា​នៅ​មុខ​រូប​ចម្លាក់ Merlion លើ​កោះ Sentosa។ ភ្ជាប់​នឹង​រូបភាព​បែរ​ខ្នង​របស់​​​​​កូន​កំឡោះ កូន​ក្រមុំ Gan បាន​សរសេរ​លើ Instagram ថា “កូន​ស្រី​ខ្ញុំ​ម្នាក់​ទៀត​រៀបការ​ហើយ!”។ ហើយ​បើ​តាម​សារព័ត៌មាន Strait Times ពិធី​មង្គលការ​របស់​ពួក​គេ​មាន​ភ្ញៀវ​ចូល​រួម​តែ​ ៣៩​នាក់​ប៉ុណ្ណោះ ដែល​សុទ្ធ​តែ​ជា​មិត្តភ័ក្ដិ​និង​សាច់​ញាតិ​របស់​ពួក​គេ។ ចំណែក​ខាង​តារា​សម្ដែង និង​ថ្នាក់​ដឹកនាំ​នៅ​ផលិតកម្ម MediaCorp ដែល​ជា​ផលិតកម្ម​របស់​ពួក​គេ​ទាំង​ពីរ​នាក់ គេ​ឃើញ​មាន​តែ​ផលិតករ​ភាពយន្ត Daniel Yun ប៉ុណ្ណោះ​ដែល​ចូល​រួម។

Peh និង Qi បាន​ស្គាល់​គ្នា​រយៈ​ពេល​ជាង ១១​ឆ្នាំ​មក​ហើយ និង​ធ្លាប់​សម្ដែង​រឿង​រួម​គ្នា​ជា​ច្រើន​រឿង ក្នុង​នោះ​រួម​មាន​ភាពយន្ត​ដំបូង​របស់ Peh រឿង “Beatiful Connection” កាល​ពី​ឆ្នាំ​២០០២ រឿង “ជីវិត​នាង​នូយ៉ា” និង​រឿង “C.L.I.F” ទាំង ៣​វគ្គ។ យ៉ាង​ណា​ពួក​គេ​ទើប​ចាប់​ផ្ដើម​ចំណង​ស្នេហ៍​កាល​ពី​ឆ្នាំ​មុន​ប៉ុណ្ណោះ ដោយ​មុន​នេះ ស្រី​ស្រស់ Joanne Peh ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ DJ ជនជាតិ​អាមេរិក Bobby Tonelli រយៈ​ពេល ៤​ឆ្នាំ ៕

អាន៖ មើល​សកម្មភាព Jeanette, Elvin, Tay Ping Hui ៤​ថ្ងៃ​នៅ​កម្ពុជា

ប្រភព៖ Sabay




 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម