អគ្គិភ័យ ឆាបឆេះផ្ទះ លក់អ៊ីវ៉ាន់ ចាប់ហួយ ខូចខាតអស់ទាំងស្រុង នៅស្រុកចិត្របុរី

 
 

1 LIKES

0 COMMENTS

ពុធ ១០ កញ្ញា, ២០១៤ ម៉ោង ០៨:២១

ក្រចេះ ៖ អគ្គិភ័យឆាបឆេះផ្ទះលក់អ៊ីវ៉ាន់ ចាប់ហ៊ួយមួយកន្លែង បណ្តាលឲ្យខូចខាត អស់ទ្រព្យ ទាំងស្រុង ខណៈម្ចាស់ផ្ទះ បានដុតគំនរសំរាម ជិតប្រេងសាំង កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចភូមិរលច ឃុំកន្ទួត ស្រុក ចិត្របុរី ខេត្តក្រចេះ។

តែមួយពព្រិចភ្នែកប៉ុណ្ណោះ ផ្ទះលក់ចាប់ហ៊ួយ ធ្វើអំពីឈើលើថ្មក្រោម ៥ ខ្នង រួមនឹងទ្រព្យសម្បត្តិជា ច្រើនទៀត ត្រូវបានឆាបឆេះ ខណៈ ដែលម្ចាស់ផ្ទះបោស ប្រមូលសំរាមគរដុត នៅក្បែរកានប្រេងជាច្រើន នៅមុខផ្ទះរបស់ខ្លួន។

អ្នកបានឃើញហេតុការណ៍ បាននិយាយាថា ព្រឹកឡើងកូនឈ្នួលម្នាក់បានបោសសំរាម គរដុតចោល ខណៈម្ចាស់កំពុងជញ្ជូន កានប្រេង ចូលផ្ទះ ប៉ុន្តែ ដោយសាសំរាមសើមដុតមិនឆេះ គេក៏បានយកសាំង មួយគម្របកាន មកចាក់លើគំនរសំរាមទើបបានឆេះ ភ្លាមនោះអណ្តាត ភ្លើងក៏បានឆេះ ឆាបរាលដាល ទៅតាមដំណក់ប្រេងសាំង ដែលស្រក់នៅតាមផ្លូវ ក៏រត់ទៅដល់កានប្រេង ជាច្រើនដែលនៅក្បែរនោះ បង្កឲ្យ រាលដាលឆេះដល់ក្នុងផ្ទះ ខូចខាតអស់ទាំងស្រុង សំណាងល្អពុំមានបង្កគ្រោះថ្នាក់ ដល់អាយុជីវិត មនុស្សឡើយ ។

ប្រភពបន្តថា ដោយសារអណ្តាតភ្លើង ផ្ទុះឡើង ឆេះសន្ធោរសន្ធៅ ប្រជាពលរដ្ឋក៏ជួយពន្លត់ មិនទាន់ ដោយសារនៅក្នុងផ្ទះនោះមាន ប្រេង សាំង ប្រមាណជិតមួយរយកាន រួមនឹងអ៊ីវ៉ាន់ចាប់ ហ៊ួយពេញផ្ទះ ទៀតផង ។

តាមការរៀបរាប់ពីម្ចាស់ផ្ទះឈ្មោះ សាយ សរ អាយុ ៤៦ ឆ្នាំ និងប្រពន្ឋឈ្មោះ វីន ស្រីមុំ បានឲ្យដឹងថា ទ្រព្យសម្បត្តិបានខូចខាតរួមមាន ម៉ូតូចំនួន ៨ គ្រឿង រថយន្តតាកូម៉ា ១គ្រឿង ថវិកាមួយចំនួនធំ អ៊ីវ៉ាន់ ពេញផ្ទះទាំងអស់ ឆេះគ្មានសល់អ្វីឡើយ ។

លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគបាលខេត្តក្រចេះ បានដឹកកម្លាំង ចុះទៅជួយអន្តរា គមន៍ រួមនឹងរថយន្តទឹក ប៉ុន្តែមិនអាច ជួយបានដោយផ្លូវឆ្ងាយ ហើយម្យ៉ាងទៀត នៅក្នុងផ្ទះមានកាន ប្រេងសាំងប្រមាណជិតមួយរយកាន ដែលបង្កឲ្យអណ្តាតភ្លើងឆាបឆេះ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ៕







ប្រភព៖​​ Sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម