ទិដ្ឋភាព​ខ្លោចចិត្ត​នៃ​មហា​ទឹក​ជំនន់​ឥណ្ឌា ប៉ាគីស្ថាន ឆក់​យក​ជីវិត​មនុស្ស​ជាង​៤០០នាក់

 
 

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ដ៏​ធំ​នៅ​តំបន់​កាស្មៀរ លើ​ទឹក​ដី​​ឥណ្ឌា និង​ប៉ាគីស្ថាន បាន​កើន​ដល់​ជាង​​៤០០នាក់​ហើយ​ គិត​ត្រឹម​ថ្ងៃ​នេះ (​អង្គារ) ខណៈ​មនុស្ស​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​កំពុង​រង​ការ​ប៉ះពាល់។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ប្រចាំ​តំបន់។

លោក Rajesh Kumar មន្រ្ដី​ប៉ូលិស​ប្រចាំ​ទីក្រុង​ Jammu ខាង​ទឹក​ដី​ឥណ្ឌា បាន​បញ្ជាក់​ថា​អ្នក​ស្លាប់​នៅ​ខាង​ឥណ្ឌា​បាន​កើន​ដល់​ប្រហែល​២០០នាក់ ខណៈ​២០៦​នាក់​ផ្សេង​ទៀត​​នៅ​ខាង​ប៉ាគីស្ថាន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់។

ទីភ្នាក់ងារ​ព័ត៌មាន​ Press Trust of India បាន​ប៉ាន់ប្រមាណ​ថា​នៅ​មាន​មនុស្ស​៤០ម៉ឺន​នាក់​ដែល​មិន​ទាន់​បាន​ជួយ​សង្គ្រោះ​ទៅ​កាន់​ទី​សុវត្ថិភាព ពោល​គឺ​នៅ​ជាប់​គាំង​ក្នុង​តំបន់​ទឹក​ជំនន់​នៅ​ឡើយ។

ជំនន់​ដ៏​សាហាវ​បំផុត​ក្នុង​រយៈ​ពេល​កន្លះ​សតវត្ស​នៅ​តំបន់​កាស្មៀរ​នេះ បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​អាទិត្យ​ ក្រោយ​មាន​ភ្លៀង​ខ្លាំង​ជាប់​គ្នា​ដល់​ទៅ​៥ថ្ងៃ៕


ប្រភព៖​ Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម