សង្សារ គង់ ច័ន្ទស្រីមុំ បួសសងគុណឪពុកម្តាយ
ភ្នំពេញ៖ គូស្នេហ៍របស់តារាសម្តែង រូបស្អាត កញ្ញា គង់ ច័ន្ទស្រីមុំ គឺ ភិក្ខុ គឹម សីហា បាន សម្រេចចិត្ត សាងផ្នួស ជាសង្ឃនៅក្នុងវត្តបទុម ក្នុងរយៈពេលខ្លីមួយ ក្នុងបំណងចង់បួសសង គុណអ្នកមាន គុណទាំងទ្វេ។
ជួបសម្ភាសន៍ជាមួយ តារាសម្តែងរូបស្អាតវ័យក្មេង កញ្ញា គង់ ច័ន្ទស្រីមុំ បានប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤នេះថា ក្រុមគ្រួសារនិង ភិក្ខុ គឹម សីហា បានសម្រេចចិត្តរៀបចំពិធីបំបួស កាលពីថ្ងៃទី៨ ខែកញ្ញា ម្សិលមិញ នៅវត្តបទុម ក្នុងបំណងចង់សងគុណ អ្នកមានគុណទាំងពីរ ដោយការបួសនេះ មានរយៈពេលប្រមាណ កន្លះ ខែ តែប៉ុណ្ណោះ។
កញ្ញារូបស្រស់សោភារូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ជាទូទៅសម្រាប់កូនប្រុស ស្ទើរតែគ្រប់គ្នា នៅពេលដែល ធំពេញវ័យហើយ ភាគច្រើនតែងតែបួសសងគុណ ម្តាយឪពុកជារឿងធម្មតា ហើយស្របពេលនេះ ភិក្ខុ សីហា ក៏បានឆ្លៀតពេលនេះ បួសសងគុណ អ្នកមានគុណក្នុងរយៈ ពេលបុណ្យភ្ជុំបិណ្ឌ តែម្តងទៅ ”។
ស្រីមុំ បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ការបួស ឫក៏ពិធីអ្វីមួយមិនមែនចេះ តែនឹកឃើញធ្វើ ភ្លាមៗទេ ការបួស របស់ ភិក្ខុ សីហា គឺធ្វើឡើងតាម សង្ឃដីកា របស់សម្តេចសង្ឃ ដោយ តម្រូវ ឲ្យបួស នៅមុនពេលបុណ្យភ្ជុំ ព្រោះជាថ្ងៃល្អសម្រាប់ភិក្ខុ និងគ្រួសារផងដែរ ហើយសម្រាប់ កាលបរិច្ឆេទ ក្នុងការលាចាកសិក្ខាបទ គឺធ្វើឡើងក្រោយបញ្ចប់ ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕
ប្រភព៖ khmerload
ប
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!