ស្ពាន​អាកាស​​៤​នៅ​ភ្នំពេញ​​​​មួយ​ណា ​ចាយ​លុយ​សាង​សង់​ច្រើន​ជាង​គេ?

 
 

​​ជាង​៤ ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​រាជធានី​ភ្នំពេញ​បាន ​ស្ថាបនា​​ស្ពាន​អាកាស​ចំនួន៤​​ ក្នុង​នោះ​មាន​​ ស្ពាន​​ក្បាល​ថ្នល់​ ស្ពាន​ពេទ្យ​​លោក​សង្ឃ ស្ពាន​ស្ទឹង​មាន​ជ័យ​ និង​ចុង​ក្រោយ​បង្អស់​គឺ​ស្ពាន​អាកាស​​សាលា​តិច​ណូ​ ដែល​បាន​បើក​ការ​ដ្ឋាន​សាងសង់​នៅ​ថ្ងៃ​នេះ​។ ក្នុង​ចំណោម​ស្ពាន​ទាំង​៤ តើ​ស្ពាន​មួយ​ណា​ចំណាយ​ការ​សាង​សង់​ច្រើន​ជាង​គេ?

-ស្ពាន​អាកាស​ក្បាល​ថ្នល់

បាន​​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១០ ។ ​​ស្ពាន​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ស្ពាន​​​អាកាស​​​​​​ដំបូង​បង្អស់​ និង​​​ជា​សំណង់​​ប្រវត្តិសាស្ត្រ​​សម្រាប់​ប្រទេស​កម្ពុជា​។ ស្ពាន​​ក្បាល​ថ្នល់​បាន​​​ចំណាយ​ការ​សាង​សង់​​​ជាង ៦ លាន​ដុល្លារ​។ ក្រុមហ៊ុន OCIC ​​ជា​អ្នក​ទទួល​ការ​សាង​សង់។​

ស្ពាន​អាកាស​​ ៧ មករា

ស្ពាន​អាកាស​​​៧មករា (ពេទ្យ​លោក​សង្ឃ​)​នេះ​មាន​បណ្ដោយ​​​៣៤៥​ម៉ែត្រ ទទឹង​​១៥,២​ម៉ែត្រ ​លាត​សន្ធឹង​លើ​មហា​​​វិថី​​​សហព័ន្ធ រុស្ស៊ី និង​ទម្លាក់​​​ខ្នែង​ជា​ដៃ​​ស្ពាន​នៅ​ស្រប ​​នឹង​មហា​​វិថី​​កម្ពុជា​ក្រោម​ ដែល​​មាន​បណ្ដោយ​​​១៦០ម៉ែត្រ ​ទទឹង​​​៦,៥​ម៉ែត្រ​​។ ​ការ​សាង​សង់​ចំណាយ​ថវិកា​​​​ជាង ៨ លាន ៣ សែន​​​ដុល្លារ​ និង​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០១២ កន្លង​មក។​ ​​ការងារ​​ស្ថាបនា​​​​អនុវត្ត​​​ដោយ​ក្រុមហ៊ុន OCIC។​

ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​

​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ គឺជា​ស្ពាន​អាកាស ទី៣ នៅ កម្ពុជា បន្ទាប់​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់​​​ស្ពាន​អាកាស ៧ មករា ឬ​ស្ពាន​អាកាស​ពេទ្យ​លោក​សង្ឃ​។ ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ​ ​ស្ថិត​ក្នុង​សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ និង​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​មុន​ ដោយ​​នឹង​ចំណាយ​ថវិកា​ចំនួន ១៩ ​លាន​ដុល្លារ​ក្រោម​ការ​វិនិយោគ​សាងសង់​របស់​ក្រុមហ៊ុន OCIC។

ស្ពាន​​អាកាស​តិចណូ

ជា​ស្ពាន​អាកាស​ទី​៤ នៅ​រាជ​ធានី​ភ្នំពេញ​។ ស្ពាន​អាកាស​តិច​ណូ​​ បាន​ចំណាយ​ការ​សាង​សង់​​ប្រមាណ​១៤ លាន​ដុល្លារ​អាមេរិក​ និង​សាង​សង់​ដោយ​ក្រុមហ៊ុន ​OCIC ។ ​រយៈ​ពេល​សាង​សង់​ ១៦ ខែ​។ ស្ពាន​នេះ​​ ប្រវែង​៣៨២​ម៉ែត្រ និង​ទទឹង​ ១៥,៨ ម៉ែត្រ ​ស្ពាន​នេះ​​​មាន​សសរ​ភ្លោះ​៦​ ដែល​​មាន​គម្លាត​​ពី​សសរ​​​មួយ​ទៅ​មួយ​ចន្លោះ​​​ ២០ ទៅ​៣០​ម៉ែត្រ ព្រម​​ទាំង​​​​អនុញ្ញាត​ឲ្យ​យានយន្ត​ផ្ទុក​ទម្ងន់​អតិបរមា​​​​ ២៥​តោន​ឆ្លង​កាត់​បាន​​។​ ស្ពាន​តិច​ណូ​ បាន​បើក​ការដ្ឋាន សាង​សង់​​​នៅ​ព្រឹក​​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រោម​អធិបតី​ភាព​សម្តេច​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

ប្រភព៖ Sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម