តួឯកប្រុសរឿង “រនាតស្នេហ៍” សុំផ្អាកថត ព្រោះនាំឪពុកចូលពេទ្យ
សុធា ពិសិដ្ឋ បានសម្រេចចិត្តសុំផ្អាកការថតរឿង “រនាតស្នេហ៍” ជាបណ្ដោះអាសន្ន ដើម្បីយកឪពុកពីស្រុកកំណើតមកព្យាបាលជំងឺនៅភ្នំពេញ។
រូបថតឪពុក ផ្ដល់ដោយ សុធា ពិសិដ្ឋ
តារាសម្ដែង និង ម៉ូដែលខាងលើ បាននិយាយថា ពេលនេះឪពុករបស់គេ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមួយ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ម្ដុំ បឹងស្នោ នៅឡើយ។ អាការៈជំងឺរបស់គាត់ បានធ្វើទុក្ខបុកម្នេញរូបរាងកាយកាន់តែខ្លាំងកាលពីប៉ុន្មានថ្ងៃមុន ធ្វើឲ្យកូនប្រុសម្នាក់មិនអាចពន្យារបន្តទៀតបាននោះទេ។ “ចង់មិនចង់ ខ្ញុំបានសុំអ្នកដឹកនាំរឿង១សប្ដាហ៍ ដើម្បីនាំឪពុកមកព្យាបាលនៅភ្នំពេញសិន ព្រោះគ្មាននរណាជាបង្គោលគ្រួសារមានតែឯងអញ្ចឹង”។ ពិសិដ្ឋ និយាយ។
តារារូបនេះបានបន្ថែមថា ឆ្នាំនេះ ឪពុករបស់គេមានវ័យ ៧៣ ឆ្នាំ ហើយ និង មានជំងឺជាច្រើនប្រភេទប្រចាំកាយ ដូចជា លើសឈាម ជំងឺបេះដូង និង ជំងឺទន់ដៃទន់ជើង មិនអាចធ្វើចលនា ឬដើរបានដូចមនុស្សធម្មតានោះទេ។ ការព្យាបាលបាន ធ្វើឡើងជាហូរហែ ប៉ុន្តែមិនសូវមានប្រសិទ្ធភាពនោះទេ ទើបពេលរូបគេសម្រេចចិត្ត ដោយសុំការយោគយល់ពីខាងផលិតកម្ម ផ្អាកការថតរឿងជាបណ្ដោះអាសន្ន ដើម្បីនាំឪពុកមកព្យាបាលជាបន្ទាន់។
ពិសិដ្ឋ បញ្ជាក់៖ “ក្នុងនាមខ្ញុំជាកូន មិនអាចពន្យារពេលបានទេ ព្រោះស្ថានភាពជំងឺរបស់គាត់កាន់តែយ៉ាប់យ៉ឺន ពីមុនគាត់ដើរបានខ្លះ ពេលនេះមិនអាចដើរបានទេ នេះជាការព្រួយបារម្ភ”។
ទោះបីជាយ៉ាងណា ឆ្លងតាមរយៈការព្យាបាលមួយព្រឹកនេះ សុធា ពិសិដ្ឋ អះអាងដោយយោងតាមសំដីពេទ្យថា ឪពុករបស់គេចាប់ផ្ដើមមានអាការៈប្រសើរបន្តិចហើយ។ គាត់អាចត្រលប់មកសម្រាកនៅផ្ទះវិញបាន ប្រសិនបើមានការស្នើឡើងពីកូនចៅ។ ព្រោះការត្រួតពិនិត្យគ្រប់ផ្នែកនៃសរីរាង្គកាយ នៅព្រឹកនេះ ពេទ្យជឿជាក់ថា ឪពុកតារាសម្ដែង និង ម៉ូដែលរូបនេះ អាចវិវត្តន៍ទៅរកស្ថានភាពសះស្បើយបាន។
ទោះបីជាយ៉ាងណា សុធា ពិសិដ្ឋ ត្រូវបន្តមើលថែទាំឪពុកនៅភ្នំពេញសិន រហូតដល់ស្ថានភាពជំងឺអាចជឿទុកចិត្តបាន។ រូបគេនឹងត្រឡប់ទៅខេត្តសៀមរាបវិញ ដើម្បីបន្តថតបញ្ចប់រឿង “រនាតស្នេហ៍” ដែលនៅសល់ប្រមាណ ៥០% ទៀត៕
ប្រភព៖ Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!