រវល់​លេង​ Facebook ​ពេល​បើកបរ​ក្លាយ​ជា​ឃាតក​​សម្លាប់​យាយ​ចាស់​​ម្នាក់

 
 

ដោយ​សារ​តែ​រវល់​នឹង​ទូរសព្ទ​ពេក​នារី​វ័យ​ ២០ឆ្នាំ​ម្នាក់​បាន​ក្លាយ​ទៅ​ជា​ឃាតក​សម្លាប់​មនុស្ស​ដោយ​អចេតនា​ដោយ​សារ​រថយន្ត​របស់​នាង​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ដែល​បាន​បណ្ដាល​ឲ្យ​លោក​យាយ​​​វ័យ៨៩ឆ្នាំ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម។

សារព័ត៌មាន​​អាមេរិក Star Tribune បាន​ឲ្យ​ដឹង​​​ថា​​​យុវតី​ម្នាក់​ឈ្មោះ Abby Sletten អាយុ​២០ឆ្នាំ​បាន​ជួប​ឧបទ្ទវហេតុ​ដ៏​អាក្រក់​មួយ​ដោយ​រថយន្ត​របស់​នាង​បាន​បើក​ទៅ​បុក​នឹង​រថយន្ត​ SUV ​មួយ​គ្រឿង​ទៀត (ដែល​ផ្ទុក​លោក​យាយ​Phyllis Gordon និង​ចៅ​ស្រី) ដោយ​សារ​តែ​នាង​ជាប់​រវល់​តែ​មើល​​រូបថត​ក្នុង ​Facebook និង​ផ្ញើ​សារ​ខណៈ​ពេល​កំពុង​តែ​បើក​បរ។ ខណៈ​ពេល​កំពុង​បើក​បរ​ចៅ​ស្រី​របស់​លោក​យាយ Phyllis Gordon​​បាន​បន្ថយ​ល្បឿន​បន្ទាប់​មក​ក៏​បត់​​​ត្រឡប់​​ក្រោយ (ដោយ​ខុស​ច្បាប់​)​​​ ហើយ​ទី​បំផុត​​រថយន្ត​របស់ Abby ដែល​មាន​​​ល្បឿន​លឿន (ល្បឿន១៣៦គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​) ​បាន​បុក​ពេញ​មួយ​ទំហឹង​តែ​ម្ដង។​

ស្ត្រី​ជាប់​ចោទ​ដែល​រវល់​លេង​ Facebook ​ពេល​បើកបរ

ចំណែក​ឯ​ខាង​ប៉ូលិស​បន្ទាប់​ពី​ធ្វើ​កំណត់​ហេតុ​ហើយ​ក៏​​បាន​រក​ឃើញ​​ថា​នារី​វ័យ​២០ឆ្នាំ​ម្នាក់​នេះ​ពុំ​មាន​លទ្ធ​ភាព​អាច​​ចាប់​ហ្រ្វាំង​រថយន្ត​បាន​​នោះ​ឡើយ​ដោយ​សារ​រថយន្ត​របស់​លោក​យាយ​រង​គ្រោះ​ Phyllis Gordon ដែល​បើក​ដោយ​ចៅ​ស្រី​របស់​គាត់​បត់​ពាក់​កណ្ដាល​ផ្លូវ​ ហើយ​ចៃដន្យ​ពេល​នោះ​នាង (Abby Sletten) កំពុង​តែ​ចុច​ទូរសព្ទ​ទើប​មិន​អាច​ចាប់​ហ្រ្វាំង​ទាន់​ពេល​វេលា​។ ហេតុការណ៍​ដ៏​អាក្រក់​នោះ​បាន​សម្លាប់​លោក​យាយ​ Phyllis Gordon ដោយ​បន្សល់​ទុក​ចៅ​ៗ​ចំនួន ៧នាក់​ និង​ចៅ​ទួត​ចំនួន​១៧នាក់​ទៀត​ឲ្យ​រស់​នៅ​យ៉ាង​សោក​សៅ ។

កាល​ពី​សប្ដាហ៍​មុន​នារី​ម្នាក់​នេះ​ត្រូវ​បាន​តុលា​ការ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​មនុស្ស​ឃាត​ដោយ​អចេតនា​ហើយ​អាច​ជាប់​ពន្ធនាគារ​ចំនួន​៥ឆ្នាំ៕

ប្រភព៖ Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម