feat1 បវរកញ្ញាស្រស់ស្អាតកូឡុំប៊ីត្រូវជម្រុះពីកម្មវិធីដោយសាររូបថតសិចស៊ីជ្រុល២សន្លឹកនេះ
បេក្ខនារីបវរកញ្ញាដ៏មានប្រជាប្រិយភាពរបស់កូឡុំប៊ី ត្រូវបានជម្រុះចេញពីការប្រកួតបន្ទាប់ពីរូបភាពនាងស្លៀកឈុតប៊ីគីនីប៉ុន្មានសន្លឹកត្រូវបានបង្ហោះនៅលើអ៊ីនធឺណិត។ នេះបើយោងតាមគេហទំព័រ Nydailynews។
កញ្ញា Paola Builes Aristizábal វ័យ ២១ឆ្នាំ ទើបតែទទួលបានតំណែងបវរកញ្ញាប្រចាំខេត្ត Antioquia កាលពីថ្ងៃអាទិត្យ មុននេះ ដែលអាចឲ្យនាងមានឱកាសចូលរួមក្នុងការប្រកួតបវរកញ្ញាថ្នាក់ជាតិនាខែវិច្ឆិកា ខាងមុខនេះ។ ប៉ុន្តែនៅព្រឹកបន្ទាប់ រូបថតនាងស្លៀកឈុតប៊ីគីនីចំនួន ២សន្លឹក ក៏ត្រូវបានគេបង្ហោះ និងចែកចាយជាច្រើនលើបណ្ដាញអ៊ីនធឺណិត។ អ្នករៀបចំកម្មវិធីបាននិយាយថា ពួកគេយល់ឃើញថារូបភាពទាំងនេះមិនសមរម្យ និងបានបំពានច្បាប់ក្នុងការប្រកួតដែលហាមមិនឲ្យបេក្ខនារីស្លៀកឈុតក្នុងតូចជ្រុលថតបែបនេះ។
ដូច្នេះពួកគេក៏បានដកតំណែងបវរកញ្ញាប្រចាំខេត្ត Antioquia របស់នាង ដែលមានន័យថានាងមិនអាចបន្តទៅវគ្គផ្ដាច់ព្រ័ត្របានទៀតឡើយ។ តំណែងរបស់នាងបានផ្ទេរទៅបវរកញ្ញា Natalia Ochoa Calle វិញ។
Builes បាននិយាយថា នាងមានអារម្មណ៍ថាខ្លួនត្រូវគេរើសអើង ព្រោះបេក្ខនារីដទៃក៏ធ្លាប់ថតស្លៀកឈុតប៊ីគីនីតូចៗបែបនេះដែរ និងបានអះអាងថារូបភាពរបស់នាង ត្រូវបានបង្ហោះលើអ៊ីនធឺណិតតាំងពីពីរឆ្នាំមុនម្ល៉េះ។
ចំណែកគ្រួសាររបស់នាងក៏បានសម្ដែងការខកចិត្តយ៉ាងខ្លាំងដែរ ចំពោះការសម្រេចចិត្តរបស់គណៈកម្មការ ព្រោះថា Builes បានបោះបង់ការងារបង្ហាញម៉ូដ ដែលអាចរកកម្រៃបានយ៉ាងច្រើន ដោយសារតែចង់ចូលរួមការប្រកួតនេះ ៕
ប្រភព៖ Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!