ចន ច័ន្ទលក្ខិណា បង្ហាញ​អារម្មណ៍​ឆ្អែត​ចិត្ត ចំពោះ​ការរិះគន់​អ្នក​សិល្បៈ ពី​ទស្សនិកជន​ម្តង​ជា​ពីរដង

 
 


ភ្នំពេញៈ នេះមិនមែនជាលើកទី១ទេ ដែលអ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហាញពី អារម្មណ៍ ផ្ទាល់ខ្លួនប្រតិកម្ម មិនសំចៃដៃជាមួយទស្សនិកជន ដែលធ្វើការរិះគន់ ទៅលើអ្នកសិល្បៈ ម្តងជាពីរដង ដោយមួយរយៈពេល ចុងក្រោយនេះ តារាស្រីរូបនេះ បានរំលេចសារ ជាច្រើន បង្ហាញ ពីអារម្មណ៍ ឈឺចាប់របស់នាង ក៏ដូចជាអ្នកសិល្បៈដទៃ ដោយនាងតែង តែស្នើរ ឲ្យទស្សនិកជន និងអ្នកគាំទ្រយល់ ចិត្តអ្នកសិល្បៈ និងបញ្ឈប់គំនិត ក្តិចត្រួយ បន្ទោសបង្អាប់មកលើ សិល្បៈខ្មែរត ទៅទៀត ។

ចន ច័ន្ទ ឈឺចាប់ ពេលអ្នកសិល្បៈខ្មែរ រងការរិះគន់ពីទស្សនិកជន

កាលពីដើមខែកញ្ញា ថ្មីៗនេះ តារាសម្តែងជើងចាស់ នាង ចន ច័ន្ទលក្ខិណា បានរំលេចសារ និងឃ្លីបវីដេអូ របស់ តារាចម្រៀងបរទេសម្នាក់ ដោយនាងបានសរសេរ ជាភាសាខ្មែរថា “សូមផ្ញើរជូនអ្នក ដែលរិះ គន់អ្នក សិល្បៈខ្មែរ ធ្វើខ្លួនមិនគួរ អោយទស្សនិកជនគាំទ្រ !!! ទង្វើបែបនេះមាន តែអ្នកសិល្បៈខ្មែរ ?”។នៅក្នុងឃ្លីបវីដេអូនោះ គេសង្កេតឃើញថាមាន តារាចម្រៀងស្រី ជនបរទេសម្នាក់ បានអង្គុយច្រៀង ជិតបុរស អ្នកមានម្នាក់ដោយបុរសម្នាក់ នោះបានយក លុយមកបាច ពីលើនាងដោយ មើលទៅ វីដេអូនោះ តារាស្រីម្នាក់នោះ ហាក់ដូចជា គ្មានតម្លៃជា អ្នកសិល្បៈឡើយ។

តាមរយៈការបង្ហាញឃ្លីបវីដេអូបែបនេះ គឺជាចេតនាមួយរបស់ តារាស្រីកូនមួយអ្នកនាងចន ច័ន្ទចង់ បង្ហាញឲ្យ ទស្សនិកជនដឹងថាអ្វី ដែលពួកគាត់ធ្លាប់តែ ជួយលើកស្ទួយគិតថា អ្នកសិល្បៈគេត្រឹមត្រូវល្អ គ្រប់យ៉ាងហើយងាកមក ធ្វើការរិះគន់សិល្បៈខ្មែរនោះ ត្រូវពិចារណាថាអ្នកសិល្បៈបរទេស ដែលគេខំ នាំគ្នាគាំ ទ្រសរសើរ មិនដាច់ពីមាត់នោះក៏មិន ប្រាកដថាល្អគ្រប់យ៉ាង លើសពីសិល្បៈខ្មែរដែរ។ដូច្នេះប្រជាពលរដ្ឋខ្មែរ ក៏ដូចជាទស្សនិកជនមួយ ចំនួនដែលតែងតែមាន ផ្នត់គំនិតរិះគន់ជាន់ពន្លិច សិល្បៈខ្មែរកន្លងមកត្រូវតែ ចាប់ផ្តើមគិតឡើងវិញនិង បញ្ឈប់វប្បធម៌ បែបនោះទៀតទៅ។

នៅក្នុងការបង្ហោះឃ្លីបវីដេអូនោះ តារាស្រីរូបនេះក៏បាន សរសេរនៅក្នុង Comment នាងដោយបង្ហាញ អារម្មណ៍មិនពេញចិត្តថា “ ខិតខំរាល់ថ្ងៃហើយតែ មិនដែលយកចិត្ត មកមើលទេ យកតែភាព អគតិមក មើល ! អ្នកខ្លះនិយាយឡើង សុទ្ធតែតួខ្មែរ និងពេលល្បីវាយឬក ។ មិនដែល ជួយបរិច្ចាគ អ្វីដល់សង្គម មិនដែល មានសកម្ម ភាពសប្បុសធម៌ ដល់សង្គម ! ចង់និយាយថាពេលគេ មានសកម្មភាព សប្បុសធម៌ម្តងៗ ពេលគេចុះជួយសង្គមម្តងៗ តើពេលនិងពួកអ្នក និយាយនិងដេកលក់ ឬក៏សន្លប់ ឬក៏ចេញក្រៅប្រទេស ឬក៏មើលមិនយល់ ? ឆ្អែត”។

សម្រាប់ការបង្ហាញសារបង្ហាញ ពីអារម្មណ៍ពិតរបស់តារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ម្តងជាពីរដង បែបនេះ នាងមិនបាន បញ្ជាក់ច្បាស់ទេ ថាបណ្តាលមកពីមូលហេតុអ្វី បានជាធ្វើឲ្យនាង មានកំហឹង ខ្លាំងបែបនេះ ហើយជារឿយៗតែងតែ ចេញមុខរិះគន់វាយបក ទៅអ្នកដែលចូលចិត្ត រិះគន់អ្នក សិល្បៈមិនសំចៃ ដៃដោយមិនខ្វល់ លើប្រជាប្រិយភាពឡើយ ។ ទាក់ទងនិង ទង្វើររបស់ នាងបែបនេះ ត្រូវបានមជ្ឈដ្ឋាន អ្នកតាមដាន សិល្បៈជាច្រើនមាន ការព្រួយបារម្ភថា ការរិះគន់សម្រាប់អ្នកសិល្បៈ ចេះតែមានតែអ្នក សិល្បៈដទៃគ្មាន អ្នកណាម្នាក់ ប្រតិកម្មតបខ្លាំងៗដូច ចន ច័ន្ទលក្ខិណាទេ ហើយប្រសិនបើនាង នៅតែបង្ហាញសារ បែបនោះច្រើនដងទៀត ថាមិនត្រូវការឆ្លើយ ឆ្លងរឿងរិះគន់ ទៅវិញទៅមកមិនដាច់នេះ អាចទាញ ប្រជាប្រិយភាព នាងឲ្យធ្លាក់ចុះនៅថ្ងៃណាមួយ ជាក់ជាមិនខានឡើយ ៕






ប្រភព៖ Khmer load

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម