យំគ្រប់គ្នាក្នុងពិធីដង្ហែសព RiSe សមាជិកក្រុម Ladies’ Code ព្រឹកមិញ
ពិធីបុណ្យសពរបស់តារាចម្រៀងកូរ៉េ RiSe សមាជិកទី២ របស់ Ladies’ Code ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរ បានប្រារព្ធនៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រកូរ៉េ Anam ដោយមានវត្តមានក្រុមគ្រួសារ និងមិត្តរួមអាជីពរបស់នាងជាច្រើននាក់។
តាមរយៈរូបភាពជាច្រើនសន្លឹកបញ្ចេញដោយគេហទំព័រ Dispatch គេឃើញសមាជិកទាំង ៣នាក់របស់ Ladies’ Code ដែលបានរួចជីវិតពីហេតុការណ៍នេះ រួមមាន Zuny, Ashely, និង Sojung ដែលសុទ្ធតែមានរបួសជាប់ខ្លួននៅឡើយ បានមកជូនដំណើរមិត្តរួមក្រុមរបស់ពួកគេទាំងទឹកភ្នែក ជាមួយក្រុមការងារផលិតកម្ម Polaris ជាច្រើននាក់ទៀត។
យ៉ាងណា អ្នកដែលក្រៀមក្រំបំផុតគឺក្រុមគ្រួសាររបស់ RiSe ជាពិសេសម្ដាយរបស់នាងបានយំរហូត និងស្រែកហៅ ឈ្មោះកូនមិនឈប់តាំងពីចាប់ផ្ដើមដល់បញ្ចប់កម្មវិធី។ ស្នាមញញឹម RiSe ពីក្នុងរូបថត ពិតជាធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីទាំងអស់ទប់ទឹកភ្នែកមិនជាប់ ដោយសារក្ដីអាណិតអាសូរ និងសោកស្ដាយចំពោះការស្លាប់ទាំងវ័យក្មេង ២៣ឆ្នាំបែបនេះ។
សាកសពរបស់ RiSe នឹងត្រូវនាំយកទៅប្រទេសជប៉ុន ដើម្បីរៀបចំពិធីបុណ្យម្ដងទៀតជាមួយក្រុមគ្រួសារ និងសាច់ញាតិជិតស្និទ្ធរបស់នាងនៅទីនោះ ដែលជាទឹកដីដែលនាងធ្លាប់រស់នៅតាំងពីតូច ៕
ប្រភព៖ Sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!