Lady Gaga មើលពីមុខដូចម្ចាស់ក្សត្រី តែកុំមើលពីចំហៀង
មកដល់ទីក្រុងឌុយបៃកាលពីថ្ងៃចន្ទម្សិលមិញនេះ កំពូលតារាចម្រៀងប៉ុបអាមេរិក Lady Gaga បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងសុភាពរាបសារខុសពីធម្មតា ទាំងការតុបតែងសក់ ការផាត់មុខ និងរ៉ូបពណ៌ទឹកមាសរបស់នាង។ ប៉ុន្តែ តារាវ័យ ២៨ឆ្នាំរូបនេះ នៅតែឆ្លៀតបង្ហាញភាពសិចស៊ីរបស់ខ្លួន ព្រោះថារ៉ូបរបស់នាងជារ៉ូបមើលធ្លុះ ហើយមើលពីចំហៀងគេដឹងថានាងមិនបានស្លៀកខោក្នុងមកជាមួយឡើយ។
Lady Gaga ធ្វើដំណើរមកកាន់ឌុយបៃ ម្ដងនេះ គឺដើម្បីរៀបចំការប្រគំតន្ត្រីទេសចរណ៍ “artRAVE: The ARTPOP” របស់នាង ជាលើកទីមួយក្នុងប្រទេសនៅមជ្ឈិមបូព៌ានេះ នៅទីលានប្រណាំងសេះ Meydan នារាត្រីថ្ងៃពុធ។
សម្រាប់វត្តមានលើកដំបូងនេះ តារាចម្រៀង Lady Gaga បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់អ្នកគាំទ្រជាច្រើននាក់នៅប្រលានយន្តហោះ។ ដោយក្ដីរំភើប ម្ចាស់បទ “Bad Romance” រូបនេះ បានបង្ហោះរូបភាពមួយចំនួនដែលនាងបានថតជាមួយអ្នកគាំទ្រទាំងនោះ នៅលើបណ្ដាញសង្គមភ្ជាប់ជាមួយពាក្យសម្ដីថា “អ្នកគាំទ្ររបស់ខ្ញុំពិតជារួសរាយខ្លាំងណាស់នៅប្រលានយន្តហោះ ធ្វើឲ្យខ្ញុំរំភើបទប់អារម្មណ៍ស្ទើរមិនចង់បាន។ ខ្ញុំធ្លាប់ស្រមៃថានឹងបានមកដល់ប្រទេសមជ្ឈិមបូព៌ានេះ ឥលូវក្ដីស្រមៃខ្ញុំបានក្លាយជាការពិតហើយ”។
Gaga ក៏បានផ្ញើសារដ៏មានន័យមួយទៀតថា ក្ដីសង្ឃឹមសម្រាប់ការធ្វើដំណើររបស់នាងនេះ គឺដើម្បីបង្ហាញអំពីធាតុពិតរបស់នាង ជាមួយសារនៃការទទួលយក ការអត់ទ្រាំ និងការគោរពវប្បធម៌គ្នាទៅវិញទៅមក” ៕
ប្រភព៖ Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!