សំណង់​​​១៤​លាន​ដុល្លារ​​​​នៃ​​​​​​ស្ពាន​អាកាស​​ទី​៤​​ស្រុកខ្មែរ​បើក​​ការដ្ឋាន​ថ្ងៃ​នេះ (Updated)​

 
 

ពិធី​បើក​​ការដ្ឋាន​​​ស្ពាន​អាកាស​​ និង​​ផ្លូវ​ក្រោម​ដី​​ស្តុប​ តិចណូ ​​បាន​​ធ្វើ​​ឡើង​​​​​នៅ​ម៉ោង​៨​ព្រឹក​​ថ្ងៃ​ទី​​៩​​ខែ​កញ្ញា​២០១៤​នេះ​ក្រោម​អធិបតីភាព​​​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន។

​ប្រវែង​៣៨២​ម៉ែត្រ និង​ទទឹង​ ១៥,៨ ម៉ែត្រ ស្ពាន​នេះ​នឹង​មាន​សសរ​ភ្លោះ​៦​ ដែល​​មាន​គម្លាត​​ពី​សសរ​​​មួយ​ទៅ​មួយ​ចន្លោះ​​​ ២០ ទៅ​៣០​ម៉ែត្រ។ វា​នឹង​​​អាច​​អនុញ្ញាត​ឲ្យ​យានយន្ត​ផ្ទុក​ទម្ងន់​អតិបរមា​​​​ ២៥​តោន​ឆ្លង​កាត់​បាន​​។

នេះ​ជា​ស្ពាន​អាកាស​​ទី​៤​នៅ​ភ្នំពេញ​ បន្ទាប់​ពី​ស្ពាន​​ច្បារអំពៅ​​ ពេទ្យលោក​សង្ឃ និង ស្ទឹង​មានជ័យ។ ស្ពាន​តិច​ណូ​​ ​​នឹង​​​​ចំណាយ​  ១៤​លាន​ដុល្លារ និង​សាងសង់​ដោយ​ក្រុមហ៊ុន​ ICOC ។​ ​គម្រោង​សាងសង់​នេះ​មាន​រយៈពេល​១៦​ខែ​ចាប់​ពី​​បើក​​ការដ្ឋាន​នេះ​ទៅ​។

​​​​ចរាចរណ៍​​​នៅ​ចំណុច​​នេះ កំពុង​​​​បិទ​ផ្អាក​បណ្ដោះ​អាសន្ន​។ សូម​រង់ចាំ​​ព័ត៌មាន​ជុំ​វិញ​​ពិធី​បើក​​ការ​សាងសង់​​​នេះ… ​

បណ្ដុំ​រូប​ភាព​ក្ដោប​​ការវិវឌ្ឍន៍​​​​​​​ស្ពាន​អាកាស​​ស្ទឹង​មានជ័យ ​​ពី​​​ការ​ចាប់​ផ្ដើម​​ដល់​​បច្ចុប្បន្ន

ប្លង់​ស្ពាន​ដូច​ក្នុង​រូប​ខាង​ក្រោម

ប្រភព៖​ Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម