ពែកមី និង ខ្ញុង ធ្លាក់ថ្លៃនៅអាមេរិក នៅយប់ចុងក្រោយ
តារាកំប្លែង នាយ ពែកមី និង នាងខ្ញុង បានបញ្ចប់ការសម្ដែងចុងក្រោយរបស់ខ្លួនហើយលើទឹកដីសហរដ្ឋអាមេរិកនៅយប់មិញនេះ។ សំបុត្រចូលទស្សនារបស់ពួកគេ ដែលដើមឡើយដាក់លក់ក្នុងតម្លៃ ៥០ ដុលារនោះ ប៉ុន្តែនៅយប់ចុងក្រោយនេះ លក់ត្រឹមតែ ពី ៣៥ ដុល្លារ ទៅ ២៥ ដុល្លារ ប៉ុណ្ណោះ។
គិតត្រឹមថ្ងៃនេះ ពែកមី និង ខ្ញុង បានទៅសម្ដែងគ្រប់ ១ ខែ ហើយ លើទឹកដីអាមេរិក ពួកគេនឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៤ ស្អែកនេះ។ ក្នុងរយៈពេល ១ ខែពេញ ពែកមី និង ខ្ញុង បានចេញសម្ដែងប្រហែល ១៥ Show ក្នុងរដ្ឋជាច្រើន។
ក្នុងមួយសប្ដាហ៍ ពួកគេ ត្រូវសម្ដែង ៣ Show។ នេះបើតាមប្រភពច្បាស់ការ ពីប្រជាពលរដ្ឋខ្មែររស់នៅទីនោះសូមមិនបញ្ចេញឈ្មោះ ប្រាប Sabay ព្រឹកមិញ។ ប្រភពនោះបានឲ្យដឹងទៀតថា សំបុត្រចូលទស្សនា ពែកមី និង ខ្ញុង ត្រូវបានលក់ដាច់ខ្លាំងណាស់ ដែលស្ទើរគ្រប់ការសម្ដែងរបស់ពួកគេ មានទស្សនិកជនមកកក់ទុកមុនទាំងអស់។ នៅយប់មិញនេះ ពែកមី ខ្ញុង បានសម្ដែង Show ចុងក្រោយរបស់ខ្លួនក្នុងទីក្រុង Houston រដ្ឋ តិចសាស់ ហើយសំបុត្រត្រូវដាក់លក់ ក្នុងតម្លៃពី ៣៥ ដុល្លារ ទៅ ២៥ ដុល្លារ។
ប្រភពនោះបានលើកឡើងទៀតថា មូលហេតុដែលនាំឲ្យ ពែកមី និង ខ្ញុង ត្រូវបានប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិកគាំទ្រខ្លាំងនោះ ក៏ព្រោះតែពួកគេទាំងពី ជាតារាកំប្លែង ដែលកំពុងពេញនិយមខ្លាំង ជាមួយគ្នានោះ តារាកំប្លែងទាំង ២ សុទ្ធតែមានបទចម្រៀងផ្ទាល់ខ្លួនជាបទល្បីៗ ដែលប្រជាជនខ្មែរចូលចិត្តច្រៀង។ ក្រៅពីការគាំទ្រ ពែកមី និង ខ្ញុង ក៏ទទួលបានលុយធីបច្រើនផងដែរ។
Sabay នឹងបន្តធ្វើបទសម្ភាសន៍ នាយ ពែកមី និង ខ្ញុង បន្ថែមទៀត បន្ទាប់ពីអ្នកទាំង ២ មកដល់ប្រទេសកម្ពុជាវិញ សូមរង់ចាំតាមដានទាំងអស់គ្នា៕
ប្រភព៖ Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!