ទិដ្ឋភាពប្រឡងបវរកញ្ញាខ្មែរ អាមេរិក នៅរដ្ឋ Maryland
កម្មវិធីប្រឡងបវរកញ្ញាខ្មែរ – អាមេរិក ឆ្នាំ២០១៤ បានចាប់ផ្ដើមប្រារព្ធឡើងកាលពីថ្ងៃទី៧ ខែកញ្ញា កន្លងទៅ នៅវត្ត ពោធិការាម ក្រុង Silver Spring រដ្ឋ Maryland សហរដ្ឋអាមេរិក។
យោងតាមឯកសារពីសមាគម Cambodian Community Day ឲ្យដឹងថា បេក្ខនារីចូលរួមប្រកួតត្រូវមានអាយុចាប់ពី ១៦-២៥ឆ្នាំ ជាអ្នករស់នៅអាមេរិកស្របច្បាប់ ប៉ុន្តែមានសញ្ជាតិខ្មែរ ឬកាត់អាស៊ីយ៉ាងហោច ២៥ភាគរយ។ វិញ្ញាសាផ្សេងៗមានដូចជា ការសម្ភាសន៍ ការបង្ហាញម៉ូដសំលៀកបំពាក់ខ្មែរ (សំពត់ចងក្បិន) និងរ៉ូបសមោសរ ការឆ្លើយសំណួរលើឆាក និងទេពកោសល្យសិល្បៈផ្សេងៗ។
ការប្រឡងមាន ២ដំណាក់កាល ដែលបន្ទាប់ពីការប្រឡងថ្ងៃទី៧ ខែកញ្ញានេះ បេក្ខនារី ១០រូបនឹងត្រូវជ្រើសរើសឲ្យចូលរួមប្រកួតជម្រុះវគ្គផ្ដាច់ព្រ័ត្រ នៅដើមឆ្នាំ២០១៥។ ហើយបេក្ខនារីទទួលជយលាភីពីកម្មវិធីនេះ នឹងមានឱកាសចូលរួមប្រកួតក្នុងកម្មវិធីប្រឡងបវរកញ្ញាអាស៊ី – អាមេរិក នៅខែតុលា ឆ្នាំ២០១៥។
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!