សន្តិសុខផ្សារអូឡាំពិក ចាប់ជន សង្ស័យ លួចកាបូប ប្រជាពលរដ្ឋ ប្រគល់ជូនសមត្ថកិច្ច
ភ្នំពេញ ៖ យុវជនវ័យ ប្រមាណ២០ ឆ្នាំ ម្នាក់ត្រូវបានកម្លាំង សន្តិសុខផ្សារអូរឡាំពិក ធ្វើការឃាត់ ខ្លួនខណៈ កំពុងធ្វើសកម្មភាព បន្លំ លួចការបូបលុយ ពីប្រជាពលរដ្ឋដែល ដើរផ្សារ នៅម៉ោង១០ និង២០នាទី ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតសង្កាត់អូរឡំាពិក ខណ្ឌ ចំការមន។
សាក្សីនៅកន្លែង កើតហេតុបាន ឲ្យដឹងថា ជនងយុវជនសង្ស័យនោះ ឈ្មោះ ផង់ រ៉ាដែន ភេទប្រុស អាយុ២២ឆ្នាំ ជាជនដែល គ្មាន មុខរបរ និងទីន្លែងរស់នៅពិតប្រាកដ។ ជនសង្ស័យរូបនេះក៏ត្រូវ បានសន្តិសុខ ផ្សារអូរឡាំពិកបញ្ជាក់ថា កន្លងមកធ្លាប់ឃាត់ខ្លួន ប្រគល់ឱ្យ សមត្ថកិច្ចម្ដងរួច មកហើយ តែមិនព្រមរៀងចាលរហូត ដល់ថ្ងៃកើតហេតុខាងលើស្រាប់តែលេច មុខជនដដែលទៀត ហើយចូល មកផ្សារ អូរឡាំពិកដើម្បីធ្វើសកម្មភាពលួចបន្លំយកកាបូបលុយពីប្រជា ពលរដ្ឋ តែត្រូវឃើញទាន់ ក៏ចាប់ក្របួចជាប់រួមនឹងវត្ថុតាងផងដែរ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យ ខាងលើនេះគឺគណៈកម្មការផ្សារបាន បញ្ជូនជនសង្ស័យ ទៅកាន់ នគរបាល ប៉ុស្ដិ៍រដ្ឋបាលអូរឡាំពិក ដើម្បីចាត់ការតាមច្បាប់ ។ បច្ចុប្បន្នជនសង្ស័យខាងលើនេះត្រូវ បាននគរបាលប៉ុស្ដិ៍អូរឡាំពិកបញ្ជូនបន្ដ ទៅកាន់អធិការដ្ឋាន នគរបាល ខណ្ឌចំការ មនដើម្បីឃុំខ្លួន បណ្ដោះអាសន្ននិងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
ប្រភព៖ Khmerloadមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!