plane យន្តហោះ​កូឡុំប៊ី​ដែល​​ធ្លាក់​នៅ​ព្រៃ​អាម៉ាហ្សូន​រក​ឃើញ​ហើយ តែ​មនុស្ស​ស្លាប់​ទាំង​អស់​​​

 
 

យន្តហោះ​កូឡុំប៊ី​ដែល​ដឹក​អ្នក​ដំណើរ ​និង​ក្រុម​ការងារ​សរុប ១០នាក់​ ហើយ​ធ្លាក់​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​របស់​ប្រទេស​កូឡុំប៊ី។

ឧទ្ធម្ភាគចក្រ​កង​កម្លាំង​ផ្លូវ​អាកាស បាន​បញ្ជូន​សព​ជន​រងគ្រោះ​ទាំង​នោះ​ទៅ​ទីក្រុង Araracuara ជា​កន្លែង​ដែល​យន្តហោះ​នោះ​ចាប់​ផ្ដើម​ហោះ​ហើរ។ មន្ត្រី​ជួយ​សង្គ្រោះ Gustavo Ortega បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ថា អ្នក​ដំណើរ ៨ នាក់ និង​បុគ្គលិក​យន្តហោះ ២ នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ដែល​កើត​ឡើង​។ ក្នុង​ចំណោម​ជនរងគ្រោះ​ជា​ជនជាតិ​កូឡុំប៊ី​ទាំង​អស់​នោះ​មាន​ប្រុស ៦នាក់ ស្រ្តី ៣នាក់ និង​ក្មេង​ស្រី​ម្នាក់។

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Laser បាន​ហោះហើរ​ចេញ​ពី​អាកាសយានដ្ឋាន​ទីក្រុង Araracuara ភាគ​ខាង​ត្បូង​ប្រទេស​ក្នុង​រង្វង់​ម៉ោង៣ (ម៉ោង​ក្នុង​តំបន់) ទៅ​រដ្ឋធានី Florence ប្រទេស​កូឡុំប៊ី កាល​ពី​ថ្ងៃ​សៅរ៍ ។ ពេល​ហោះហើរ​កាត់​ក្រុង Florencia ស្រាប់​តែ​ដាច់​ការ​ទាក់​ទង។ ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ ក្រុម​ជួយ​សង្គ្រោះ​ក៏​បាន​រាយការណ៍​ថា​យន្តហោះ​បាន​ធ្លាក់​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន ដែល​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ទាំងអស់។

គិត​មក​ទល់​ពេល​នេះ មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ដោយ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត៕


ប្រភព៖​ Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម