ការងារ​៦ប្រភេទ ​និស្សិត​​ក្រី​ក្រ​​ច្រើន​ជ្រើស​រើស​

 
 

មាន​ការងារ​ចំនួន៦​ប្រភេទ​​ ដែល​និស្សិត​​ក្រីក្រ​​ពី​ជន​​បទ​​​ភាគ​ច្រើន​​​ជ្រើស​រើសយក​​​ ដើម្បី​​​រក​​ថវិកា ​បន្ត​ការ​សិក្សា​នៅ​រាជ​ធានី​ភ្នំពេញ​។ តើ​ការងារ​​​ទាំង​៦ ប្រភេទ​​​នោះ​មាន​អ្វី​ខ្លះ?

សន្តិសុខ​៖ និស្សិត​មិន​តិច​​ទេ​ នៅ​រាជ​ធានី​ភ្នំពេញ​​ ដែល​ជ្រើស​រើស​ការងារ​ជា​សន្តិសុខ​ ដើម្បី​បាន​ថវិកា ដើម្បី​បន្ត​ការសិក្សា​ និង​ការ​​ចំណាយ​​ប្រចាំ​ថ្ងៃ​។ អ្នក​ទាំង​នោះ​ទទួល​បាន​ប្រាក់​បៀវត្ស​​ចន្លោះ​ពី​​​ជាង​ ៨០ ដុល្លារ​ ទៅ​ ១០០​ដុល្លារ​។

ភ្នាក់​ងារ​ផ្សព្វផ្សាយ ៖ ​​​និស្សិត​​កំពុង​សិក្សា​​ឆ្នាំ​ទី​១ និង​ទី​២ មួយ​ចំនួន​​ក៏​បាន​ធ្វើ​ជា​ភ្នាក់​ងារ​ផ្សព្វផ្សាយ​ផលិត​​ផល​របស់​​ក្រុមហ៊ុុន​ជា​ច្រើន​​។ ក្រៅ​ពី​ទទួល​បាន​ប្រាក់​បៀវត្ស​​ រង្វង់​ ៧០ ដុល្លារ​ទៅ​ ៨០​ ដុល្លារ​ យ៉ាង​ច្រើន​​។ អ្នក​ទាំង​នោះ​ក៏​រំពឹង​ទទួល​បាន​នូវ បទពិសោធន៍​ការងារ​​ដែរ។

រត់​ម៉ូតូ​ឌុប​៖ អ្នក​​រត់​ម៉ូតូ​ឌុប​វ័យ​​ក្មេង​ ភាគ​ច្រើន​ត្រូវ​បាន​កត់​​សំគាល់​ថា ជា​ក្រុម​និស្សិត​ ដែល​​​ឆ្លៀត​រក​​ប្រាក់​ចំណូល​​ក្រៅ​ម៉ោង​ ដើម្បី​​រក​​ថវិកា​បន្ត​ការ​សិក្សា​ និង​ដោះ​ស្រាយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​។

អ្នក​រត់​តុ៖ ​​អ្នក​រត់​តុ​​ទាំង​ប្រុស​ និង​ស្រី​ ​នៅ​ភោជនីយដ្ឋាន​ធំ​ៗ ក្នុង​រាជធានី​ភ្នំពេញ​ គឺ​ជា​និស្សិត។ អ្នក​​ទាំង​នោះ​​អាច​ទទួល​បាន​ប្រាក់​បៀវត្ស​ចន្លោះ​ពី​ ៧០​ដុល្លារ​ ទៅ​ ៨០ ដុល្លារ​ និង​ទទួល​បាន​អាហារ​​មួយ​ពេល​។

អ្នក​លក់៖​ ​​ការងារ​ជា​អ្នក​លក់​នៅ​​តាម​ក្រុមហ៊ុន​ ​​ឯណេះ​វិញ​ ក៏​បាន​ស្រូប​យក​និស្សិត ដែល​​ទើប​ចូល​​រៀន​​មហាវិទ្យាល័យ​​ឆ្នាំ​ទី​​១ ឬ​ទី​២មិន​តិច​ដែរ ដោយ​ហេតុ​​ថា​​ ការងារ​ប្រភេទ​នេះ ​មិន​ត្រូវ​ការ​បទ​ពិសោធន៍​អ្វី​ទាំង​អស់​។ ​ការងារនេះ​ ចាំ​បាច់​មាន​​រូបសម្បត្តិ​សម​រម្យ​ និង​រួសរាយ​រាក់​ទាក់ ហើយអាច​ទទួល​បាន​ប្រាក់​ចំណូល​រង្វង់​ ៩០ ដុល្លារ​ ទៅ​ ១០០ ដុល្លារ​។

​​គ្រូ​បង្រៀន​ភាសា៖ ​គ្រូ​បង្រៀន​​ភាសា​អង់គ្លេស​នៅ​តាម​​​ផ្ទះ​​ និង​សាលា​ឯកជន​មួយ​ចំនួន​គឺ​ជា​និស្សិត​វ័យក្មេង​​។ ចំណែក​និស្សិត​ស្រី​​ខ្លះ​​ក៏​​​ទៅ​​បម្រើ​ការងារ​ នៅ​តាម​សាលា​មតេយ្យ​ឯកជន​​ផង​ដែរ។ ថ្វី​ត្បិត​មិន​ច្រើន​​ តែ​ប្រាក់​​ចំណូល​ទាំង​នោះ​​ពិត​ជា​សំខាន់​ ដើម្បី​បន្ត​ការ​សិក្សា​៕

មិត្ត​យុវវ័យ​យល់​យ៉ាង​ណា​ដែរ? តើ​​ការងារ​ណា​មួយ​ ក្នុង​ចំណោម​ការងារ​ខាង​លើ​ ដែល​អ្នក​ធ្លាប់​ធ្វើ?

ប្រភព៖​ Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម