feat1 ១២​​សន្លឹក​នៃ​ស្នាម​ញញឹម​ស្រស់​ៗ​របស់ RiSe ឃើញ​ហើយ​​ចង់​ស្រក់​ទឹក​ភ្នែក

 
 

ការ​បាត់បង់​ RiSe ម្នាក់​ទៀត​បន្ទាប់​ពី EunB របស់​ក្រុម​ចម្រៀង Ladies’ Code ពិត​ជា​ព័ត៌មាន​ដ៏​ក្រៀមក្រំ​បំផុត​សម្រាប់​ពិភព​សិល្បៈ​កូរ៉េ រួម​ទាំង​អ្នក​គាំទ្រ​ជា​ច្រើន​ជុំវិញ​ពិភពលោក។ RiSe បាន​ស្លាប់​កាល​ពី​ព្រឹក​ម្សិលមិញ បន្ទាប់​ពី​រងរបួស​ធ្ងន់​ និង​សន្លប់​ធំ​​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍។

ក្រោយ​ការ​ស្លាប់​របស់ RiSe សារព័ត៌មាន​កូរ៉េ​ល្បី​ៗ​មួយ​ចំនួន​ បាន​គាស់​រំលឹក​រូបភាព​អនុស្សាវរីយ៍ ជា​ពិសេស​រូបភាព​ស្នាម​ញញឹម​ដែល​មិន​ចេះ​រីងស្ងួត​ និង​នៅ​តែ​ដក់​ជាប់​ជានិច្ច​ក្នុង​ចិត្ត​របស់​អ្នក​គាំទ្រ​​ជា​ច្រើន។ ទស្សនា​ខាង​ក្រោម​នេះ រួច​ហើយ​ជួយ​ប្រាប់​ផង​ថា​ប្រិយមិត្ត​មាន​អារម្មណ៍​បែប​ណា៖

១.RiSe ដែល​យើង​ធ្លាប់​ស្គាល់ តែងតែ​ញញឹម​បែប​នេះ។ មិន​ថា​លើ​ឆាក ឬ​ក្រោម​ឆាក នាង​តែងតែ​ជា RiSe ពូកែ​ញញឹម​ជានិច្ច។ ទឹក​មុខ​របស់​នាង​តែងតែ​ស្រស់​ថ្លា​ជាង​សមាជិក​ណា​ៗ​ទាំង​អស់។

២. រូប​នេះ​ត្រូវ​បាន​ថត​រយៈ​ពេល ១ឆ្នាំ​មក​ហើយ គឺ​នៅ​ពេល​ដែល​បទ “Hate You” របស់​ Ladies’ Code បាន​ជាប់​លេខ​១​នៅ​លើ​តារាង​ចម្រៀង RiSe បាន​សរសេរ​ពាក្យ​ថ្លែង​អំណរគុណ​អ្នក​គាំទ្រ​ អម​ដោយ​ហត្ថលេខា និង​ស្នាមញញឹម​របស់​នាង។

៣ “នេះ​ហើយ ខ្ញុំ RiSe ដែល​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ស្គាល់”

៤. “ត្រូវ​ញញឹម​ជានិច្ច!”

៥“មើល​ស្នាម​ញញឹម​ខ្ញុំ​មើល៍!”

៦. “ស្អាត! ស្អាត! ទេ?”

៧. RiSe គឺ​ជា​សមាជិក​មាន​អាយុ​ច្រើន​ក្នុង​ក្រុម Ladies’ Code (២៣ឆ្នាំ) ប៉ុន្តែ​តាម​រយៈ​ទឹក​មុខ​រួសរាយ​គួរ​ឲ្យ​ក្នាញ់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ច្រឡំ​ថា​នាង​ក្មេង​ជាង​គេ​ក្នុង​ក្រុម។ តាម​រយៈ​ស្នាម​ញញឹម​នេះ​ដែរ RiSe បាន​ផ្ដល់​កម្លាំង​ចិត្ត​ជា​ច្រើន​ដល់​សមាជិក​​ក្មេង​ៗ​ជាង​ខ្លួន នៅ​ពេល​ក្រុម​ពួក​គេ​ជួប​ការ​លំបាក។​

៨. “ទោះ​នៅ​លើ​ឆាក​ ក៏​ខ្ញុំ​ញញឹម”

៩. “ទោះ​នៅ​ក្រៅ​ឆាក​ ក៏​ខ្ញុំ​ញញឹម”

១០. ស្នាម​ញញឹម​របស់ RiSe មាន​គោល​បំណង​តែ​មួយ​គត់ គឺ​ដើម្បី​កេរ្តិ៍ឈ្មោះ និង​ភាព​រីកចម្រើន​របស់​ក្រុម Ladies’ Code។ នាង​មិន​ចង់​ឲ្យ​ក្រុម​នេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្រុម​នាង​នោះ​ទេ ប៉ុន្តែ​នាង​ចង់​ឲ្យ​សមាជិក​ម្នាក់​ៗ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដូច​គ្នា។

១២. “ញញឹម​ទៅ EunB”


ពិធី​បុណ្យ​សព​របស់ RiSe នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ ស្អែក​នេះ ហើយ​បច្ចុប្បន្ន​មិត្ត​រួម​អាជីព និង​អ្នក​គាំទ្រ​ជា​ច្រើន​បាន​មក​គោរព​វិញ្ញាណក្ខន្ធ​របស់​នាង​ជា​ហូរហែរ ៕

ប្រភព:  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម