រ៉ូលីន ត្រៀម​ទៅ​បារាំង​ដើម​ខែ ​តុលា

 
 




ប្រសិន​បើ​មិន​មាន​ការ​ប្រែប្រួល​ទេ ការ​ចេញ​ទៅ​ប្រទេស​បារាំង​នេះ ជា​លើក​ទី ៣ ហើយ ដែល​រ៉ូលីន បាន​ចេញ​ទៅ​​ទៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​លោក​បោះ​ជំហាន​ចូល​​សិល្បៈ។ ២ ប្រទេស ដែល​លោក​​ធ្លាប់​ចេញ មាន ប្រទេស អូស្រ្តាលី  និង សហរដ្ឋ​អាមេរិក។

តារា​ចម្រៀង​ប្រើ​​សំឡេង​ប្រុស​ក៏​បាន ស្រី​ក៏​បានរូប​នេះ​ បាន​​លើក​ឡើង​ថា លោក​សប្បាយ​ចិត្ត​ខ្លាំង​នៅ​​ពេល​ដែល មាន​ឱកាស​​ចេញ​ទៅ​​​ច្រៀង​-សម្ដែង​​នៅ​​ប្រទេស​ក្រៅ​​ជា​បន្តបន្ទាប់​បែប​នេះ ព្រោះថា ​ដើម​ឡើយ លោក​មិន​នឹក​​​ស្មានថា ​ខ្លួន​អាច​មាន​សមត្ថភាព​​បែប​នេះ​ឡើយ។


តារា​ដែល​និយម​តែង​ខ្លួន​ជា​មនុស្ស​ស្រី​ម្នាក់​នេះ​ បាន​ប្រាប់​ថា ជា​បទ​ពិសោធន៍ បង​ប្អូន​ខ្មែរ​​រស់​នៅ​ក្រៅ​ប្រទេស ភាគ​ច្រើន​និយម​ស្ដាប់​បទ​ចម្រៀង​ពីដើម ដូច​ជា រស់ សិរី​សុទ្ធា និង​ ប៉ែន រ៉ន ជា​ដើម។ ​ការ​និយម​បែប​នេះ គឺ​​ត្រូវ​នឹង​​ជំនាញ របស់​លោក​តែ​ម្ដង។ ​រាល់​ការ​ច្រៀង​របស់​លោក ម្ដងៗ​នៅ​ក្រៅ​ប្រទេស មាន​ការ​គាំទ្រ​ច្រើន ជា​ពិសេស​ គឺ​កាយ​វិការ​ ជា​​អត្តចរិត​ស្រី​​របស់​លោក។

រ៉ូលីន  សង្ឃឹម​យ៉ាង​មុត​មាំ​ថា ការ​ចេញ​ទៅ​ប្រទេស​បារាំង​លើក​នេះ នឹង​មាន​អ្នក​​​គាំទ្រ មិន​ចាញ់​នៅ អូស្ត្រាលី និង អាមេរិក​ ឡើយ។ ទន្ទឹម​គ្នា​នេះ លោក​ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដែរ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​​នៅ​ទី​នោះ៕
ប្រភព: Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម