កូនពៅបិទគូទ The Voice វគ្គ Blind Audition មិនធម្មតា គ្រាន់តែស្រែក គ្រហឹមបន្តិច ចុចប៊ូតុង ទាំង៤ (វីដេអូឃ្លីប)

 
 

កម្មវិធី The Voice Cambodia បានចូលមកបំពេញ ចំណីចក្ខុរបស់ប្រិយមិត្ត សារជាថ្មីម្តងទៀត ដោយកាលពីម្សិលមិញនេះ ជាសប្តាហ៍ទី ៦ និងជាសប្តាហ៍បញ្ចប់ នៃវគ្គ Blind Audition នោះ គេសង្កេតឃើញមាន បេក្ខនារី ជាកូនពៅមួយរូប បានអន្រួនទឹកចិត្ត គ្រូបង្វឹកទាំងបួន ឲ្យចុចប៊ូតុង ស្ទើរតែស្រុះគ្នា ញ៉ាំងឲ្យវគ្គ Blind Audition នេះ បញ្ចប់ទៅ ដោយភាពរំភើប និងញាប់ញ័រជាខ្លាំង។

ទោះបីជាបរាជ័យ ក្នុងការប្រលងចម្រៀង ដទៃទៀត ពីមុនៗក៏ដោយ ក៏ប៉ុន្តែបេក្ខនារីកូនពៅ កែវ ពីលីកា វ័យ ២០ឆ្នាំ មកពីខេត្តសៀមរៀប នៅតែ ខិតខំបន្ត រហូតអាចឆ្លងចូលដល់ វគ្គ Blind Audition នេះ និង បានបកស្រាយបទចម្រៀង “គ្មានថ្ងៃអូនមិនយំ” ដែលជាសំនៀងដើមរបស់ Coach កញ្ញា។

លីកា ប្រាកដជាភិតភ័យណាស់ហើយ នៅពេលដែលបកស្រាយ បទចម្រៀងខាងលើ ជិតចប់ទៅហើយ ប៉ុន្តែមិនមាន Coach មួយរូបណា ចុចប៊ូតុងសោះ ប៉ុន្តែលុះដល់ចំណុចស្រែក ចុងកន្ទុយ នៃបទចម្រៀងនោះ បែរជាមាន Coach ដល់ទៅ ៤ រូប បានចុចប៊ុតុង តែម្តង។

គួរបញ្ជាក់ផងដែរថា Coach និមួយៗ សុទ្ធសឹងតែជ្រើសរើស បានបេក្ខជន និងបេក្ខនារីជាច្រើន ដើម្បីចូលរួមធ្វើជាកូនក្រុមខ្លួន ដែលពួកគេ សុទ្ធសឹងតែមាន សម្លេងនិងសមត្ថភាព ខុសៗគ្នា។ ដូចនេះ សូមរង់ចាំទស្សនាវគ្គ Battle ជាបន្ត៕


ចង់ដឹងច្បាស់ សូមទស្សនាវីដេអូ៖

ប្រភព៖ ខ្មែរឡូត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម