ឌី សូនីតា ផុង​ខ្លួន​ក្នុង​ឈុត​ក្តៅ​សាច់

 
 

កញ្ញា ឌី សូនីតា តារា​ចម្រៀង និង​សម្ដែង​ប្រាប់​ថា នាង​ព្យាយាម​គេច​ពី​ឈុត​រោលរាល​ដោយ​ការ​មិន​ទទួល​ថត​ខារ៉ាអូខេ​រហូត​មក ប៉ុន្តែ​មក​ទល់​ពេល​នេះ​បាន​ជ្រុល​ខ្លួន​ក្នុង​ឈុត​នេះ​ទាំង​មិន​ដឹង​ខ្លួន​មុន​ទៅ​ហើយ ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ “Why” ដែល​ទើប​ដាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ធំ​ៗ​ថ្មី​ៗ​នេះ។

កញ្ញា ឌី សូនីតា តារា​ចម្រៀង និង​សម្ដែង

“ពេល​ទៅ​ចុះ​ឈ្មោះ​ដំបូង​គេ​ឲ្យ នីតា ជា​តួ​ប្រពន្ធ​ដើម ប៉ុន្តែ​ដោយ​គេ​ឃើញ​ថា នីតា ពូកែ​យំ ម្យ៉ាង​យើង​អត់​សម​តួ​ប្រពន្ធ​ដើម ព្រោះ​យើង​អត់​ចំណាស់ គេ​ដូរ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ចុង​វិញ​ទាំង​អត់​ដឹង​ខ្លួន ទាល់​តែ​គេ​ឲ្យ Script មក​បាន​ដឹង​ថា តួ​យើង​សាហាវ និង​មាន​ឈុត​ឱប​ថើប​អីចឹង ហើយ នីតា ដាក់​ចិត្ត​ថា នឹង​សម្ដែង​ឲ្យ​បាន”។

“Why” ជា​ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម Rock ទើប​បាន​សម្ពោធ​ដាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី៥ កញ្ញា ថ្មី​ៗ​នេះ។ក្រៅ​ពី​ឈុត​ឆាក​រន្ធត់​ព្រឺព្រួច​ជា​ច្រើន​ហើយ “ហេតុអ្វី” នៅ​មាន​ឈុត​ឆាក​ស្នេហា​ក្ដៅ​សាច់​មួយ​ចំនួន​ដូច​ជា ឈុត​ស្នេហា​លើ​គ្រែ​រវាង​កញ្ញា ឌី សូនីតា ជាមួយ​តួឯក​ប្រុស​លោក សូត្រ វិទូ។ តារា​មាន​កំណើត​នៅ​ទឹក​ដី​ខេត្ត​កំពង់​ឆ្នាំង​រូប​នេះ ប្រាប់​ថា​នាង​សម្ដែង​ខុស​ជា​ច្រើន ដោយ​សារ​មិន​ធ្លាប់​។

“នីតា​ធ្វើ​ខុស​ដល់​ទី​២០​ដង​បង ធម្មតា​ខុស​យ៉ាង​ច្រើន​ត្រឹម ២-៣​ដង​អី​ទេ  តែ​នេះ​ដល់​ទៅ​២០​ដង នីតា តូច​ចិត្ត​ណាស់ ហើយ​យំ និង​សួរ​ខ្លួន​ឯង​ថា ហេតុអ្វី​សម្ដែង​ឈុត​ហ្នឹង​អត់​កើត ដល់​ថ្នាក់​អ្នក​ដឹក​នាំ​ដើរ​មក​ធ្វើ​សតិ​អារម្មណ៍ គាត់​ថា សិល្បៈ​គឺ​អីចឹង បើ​យើង​លេង​ដល់​នោះ​គឺ​យើង​ខ្លួន​យើង”។

ក្រោយ​បាន​ការ​ពន្យល់​ពី​អ្នក​ដឹក​នាំ ឌី សូនីតា បាន​ដាក់​ចិត្ត​ចូល​តួ​រហូត​សម្ដែង​បាន​សម្រេច។ “នីតា សង្ឃឹម​ថា រឿង​នេះ​ជោគជ័យ ព្រោះ នីតា សម្ដែង​ចេញ​អស់​ពី​ក្នុង​ខ្លួន​ប្រហែល ៧០% ឯណោះ សង្ឃឹម​ថា​ពុក​ម៉ែ​បង​ប្អូន​ជួយ​គាំទ្រ”។

កញ្ញា ឌី សូនីតា និង​តួ​សម្ដែង​ក្នុង​រឿង “Why”

កញ្ញា ឌី សូនីតា មុន​វិវត្តន៍​ខ្លួន​មក​ជា​តារា​សម្ដែង នាង​គឺ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​ហនុមាន។ នាង​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ក្រោយ​សម្ដែង​រឿង​ភាគ​របស់​កម្មវិធី “ឡូយ៩” ពិសេស​គឺ​រឿង “ជីវិត​នាង​រក្សា”។ សូនីតា ថ្លែង​ថា “បន្ទាប់​ពី​រឿង “ជីវិត​នាង​រក្សា” ហ្នឹង​មក គឺ​មាន​គេ​ស្គាល់​ច្រើន ហើយ​មាន​រឿង​គេ​ទាក់​ទង​ច្រើន​មែន​ទែន។ ក្រៅ​ពី​ហ្នឹង មាន​រឿង “គំនុំ​ស្នេហ៍​ចាស់” ក៏​គេ​ស្គាល់​ច្រើន​ដែរ”។

បន្ទាប់​រឿង “ហេតុអ្វី?” ឌី សូនីតា ទើប​បញ្ចប់​ការ​ថត​រឿង​ភាគ​មួយ​រឿង​ទៀត​មាន​ចំណង​ជើង​ថា “និស្ស័យ​ស្នេហ៍​ខ្ញុំ”។ តារា​រូប​នេះ ប្រាប់​ថា បន្ត​ពី​នេះ កញ្ញា សុំ​សម្រាក​បន្តិច​សិន។ “នាង​ខ្ញុំ​ហត់​ខ្លាំង​ពេក គឺ​យើង​អត់​មាន​ពេល​អ្វី​ជា​របស់​ខ្លួន​ឯង និង​គ្រួសារ​សោះ គឺ​បាត់​ទាំង​អស់ ព្រោះ​យើង​សម្រុក​ថត​ឡើង​៣-៤​រឿង​ជាប់​ៗ​គ្នា អីចឹង​ទេ​សុំ​សម្រាក​សិន ចាំ​ដើម​ឆ្នាំ​ក្រោយ​ចាំ​គិត​គូរ​ឡើង​វិញ”៕

ប្រភព: Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម