ប្រញាប់ឡើង!គន្លឹះសំខាន់ៗពីវាគ្មិនល្បីៗកំពុងរង់ចាំប្រឹក្សាយោបល់ដោយសេរី
ថ្ងៃទី៦ ខែកញ្ញាព្រឹកមិញនេះមានការរៀបចំពិព័រណ៍ការងារប្រចាំឆ្នាំដ៏សំខាន់មួយ ក្រោមការចូលរួមរបស់វាគ្មិនកិត្តិយសល្បីៗមកពីបណ្ដាក្រុមហ៊ុន និងអង្គការធំជាច្រើនទៀត ដែលពួកគាត់នឹងចូលខ្លួនមកធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ ជូនដល់និស្សិតមកពីគ្រប់សាកលវិទ្យាល័យ និងបុគ្គលិកមកពីបណ្ដាក្រុមហ៊ុននានា។
ពិព័រណ៍ដ៏កម្រនេះ ជាការរៀបចំឡើងលើកដំបូងរបស់អង្គការប៉ាសឺរែលនុយមេរិកកម្ពុជា ក្នុងឱកាសដែលអង្គការធ្វើការចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅទីនោះ ចំនួន៩៥នាក់។ ទន្ទឹមគ្នានេះដែរ ក៏មានក្រុមហ៊ុន និងអង្គការប្រមាណចំនួន២០ស្ថាប័នទៀត បានដាក់តាំងបង្ហាញពីឱកាសការងារ ផលិតផល និងសេវាកម្មរបស់ខ្លួនទៀតផង។
វាគ្មិនទាំងអស់ពួកគាត់នឹងរង់ចាំផ្ដល់ការប្រឹក្សាយោបល់ដល់ភ្ញៀវដែលចូលរួមទាំងអស់ពីគន្លឹះសំខាន់ៗ ជុំវិញប្រធានបទនានា ដូចជាការអភិវឌ្ឍន៍ជំនាញ ការរៀបចំខ្លួនរបស់យុវវ័យដើម្បីសមាហរណកម្មអាស៊ាន របៀបក្លាយជាបុគ្គលជោគជ័យ ការត្រៀមផ្លាស់ប្ដូរខ្លួនពីនិស្សិតទៅជានិយោជិក និងប្រធានបទដទៃទៀត។
ថ្លែងនៅក្នុងពិធីបើកឲ្យដំណើរការពិព័រណ៍ការងារនេះ លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Corporation Ltd បានចែករំលែកថា៖ “ការតស៊ូ និងប្រឹងប្រែង គឺជាអ្វីដែលមនុស្សម្នាក់ៗមាន ដោយមិនបាច់ចំណាយលុយស្វែងរក”។ លោកបានបន្ថែមទៀតថា ដូច្នេះហើយនេះជាពិព័រណ៍មួយដ៏មានសារៈសំខាន់ណាស់ក្នុងការផ្ដល់ ឱកាសជូននិស្សិត និងបុគ្គលិកនានា អាចជួបជាមួយវាគ្មិនជំនាញៗទាំងនោះ។
វាគ្មិនល្បីៗនៅក្នុងពិព័រណ៍
ប្រញាប់ឡើង! វាគ្មិនល្បីៗមានប្រធានអង្គការ នាយកប្រតិបត្តិក្រុមហ៊ុន អ្នកជំនាញសង្គម អ្នកគ្រប់គ្រងទូទៅ និងអ្នកជំនាញតាមស្ថាប័នធំៗជាច្រើនទៀតកំពុងរងចាំស្វាគមន៍ប្រឹក្សាយោបល់ជូនប្រិយមិត្តនៅទីនោះ។
ពិព័រណ៍ដែលចូលរួមដោយសេរីនេះ ធ្វើឡើងរយៈពេលមួយថ្ងៃពេញ នៅក្នុងបរិវេណរបស់អង្គការប៉ាសឺរែល នុយមេរិកកម្ពុជា មានទីតាំងនៅភូមិត្រពាំងឈូក (បុរីសរឡា) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមទូរស័ព្ទ 097 9 877 977 ៕
ប្រភព: Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!