feat1 Brad Pitt និង Angelina Jolie លក់រូបថតរៀបការតែប៉ុន្មានសន្លឹកបានប្រាក់ ៥លានដុល្លារ តែយកមកបរិច្ចាគទាំងអស់
គូស្នេហ៍តារាល្បីអាមេរិក Brad Pitt និង Angelina Jolie បានទទួលប្រាក់សរុបចំនួន ៥លានដុល្លារ សម្រាប់រូបថតអាពាហ៍ពិពាហ៍របស់ពួកគេ ដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី People និង Hello កន្លងទៅ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Radar Online នាពេលថ្មីៗនេះ។
ទោះយ៉ាងណា តារាសម្ដែងជាកូនកំឡោះថ្មោងថ្មីវ័យ ៥០ឆ្នាំ និងកូនក្រមុំវ័យ ៣៩ឆ្នាំ នឹងបរិច្ចាគប្រាក់នេះ សម្រាប់មូលនិធិសប្បុរសធម៌ ដោយតារាទាំងពីរដួងធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះល្បីច្រើនមកហើយក្នុងការបរិច្ចាគប្រាក់ជួយអ្នកខ្វះខាតបែបនេះ។
តាមសម្ដីប្រភពផ្ទៃក្នុងមួយ ដែលនិយាយប្រាប់សារព័ត៌មាន Online នេះ ឲ្យដឹងថា ទស្សនាវដ្ដី People និង Hello បានចំណាយប្រាក់ម្នាក់ ២,៥លានដុល្លារ សម្រាប់សិទ្ធផ្សព្វផ្សាយរូបថតមួយចំនួនពីពិធីមង្គលការរបស់តារាទាំងពីរដួង។ ប្រភពមួយនេះបាននិយាយថា “ទស្សនាវដ្ដី Hello! មានសិទ្ធចែកចាយរូបថតរៀបការរបស់ Angelina Jolie ជាលក្ខណៈអន្តរជាតិ។ Brad និង Angelina ដឹងថារូបថតរបស់ពួកគេនឹងទទួលបានការចាប់អារម្មណ៍ខ្លាំង និងបានសម្រេចចិត្តបរិច្ចាគប្រាក់ដែលពួកគេទទួលបានពីរូបថតទាំងនេះ សម្រាប់មូលនិធិសប្បុរសធម៌ទាំងអស់ ដូចដែលពួកគេបានធ្វើពីមុនៗមកដែរ”។
កាលពីឆ្នាំ២០០៨ តារាទាំងពីរដួងបានទទួលប្រាក់ ១៤លានដុល្លារ សម្រាប់ការផ្ដល់សិទ្ធផ្សព្វផ្សាយរូបថតកូនភ្លោះ Knox និង Vivienne និងបានបរិច្ចាគប្រាក់ទាំងនេះសម្រាប់កម្មវិធីសប្បុរសធម៌ទាំងអស់។
តារាទាំងពីរដួងបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី២៣ ខែសីហា នៅភូមិគ្រឹះពួកគេក្នុងប្រទេសបារាំង ក្រោយចាប់ផ្ដើមស្រឡាញ់គ្នាតាំងពីឆ្នាំ២០០៥។ កូនៗទាំង ៦នាក់របស់ពួកគេមាន កូនចិញ្ចឹមជនជាតិខ្មែរ Maddox, អាយុ១៣ឆ្នាំ, Pax, អាយុ១០ឆ្នាំ, Zahara, អាយុ៩ឆ្នាំ, Shiloh, អាយុ៨ឆ្នាំ, និងកូនភ្លោះ Vivienne និង Knox, អាយុ៦ឆ្នាំ ៕
ប្រភព: Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!