1 ស្គាល់​ជិត​១០ឆ្នាំ លី អ៊ីវ៉ាធីណា នៅ​តែ​ចែក​ផ្លូវ​គ្នា

 
 

តារា​ចម្រៀង​ចាស់​វស្សា​របស់​ផលិតកម្ម​ថោន កញ្ញា លី អ៊ីវ៉ាធីណា ថ្មីៗ​នេះ បាន​បែក​​​ផ្លូវ​គ្នា​ជា​មួយ​សង្សារ​របស់​​ខ្លួន ដែល​​មាន​ទំនាក់ទំនង​ជា​​គ្នា​ជិត១០​មក​ហើយ​នោះ ។

ដើម​ហេតុ​ដែល​នាំ​ឲ្យ​​ចែក​ផ្លូវ​គ្នា​ តារា​ចម្រៀង​កូន​កាត់​ចិន​ម្នាក់​នេះ មិន​បាន​ទម្លាយ​ឲ្យ​ដឹង​លម្អិត​ឡើយ ដោយ​នាង​គ្រាន់​និយាយ​ដោយ​ខ្លី​ថា មក​ពី​រស់​មិន​ចុះ​សម្រុង​គ្នា។ កាលពី​ពេល​កន្លង​ទៅ លី អ៊ីវ៉ាធីណា ធ្លាប់​ប្រាប់​ថា នាង​គ្រោង​​រៀប​អាពាហ៍ពិពាហ៍​​ជា​មួយ​សង្សារ​របស់​​ខ្លួន​ដែល​ជា​មន្ត្រី​ប៉ូលិស  ក្នុង​អំឡុង​៣ឆ្នាំ​ទៀត ហើយ​ក្រោយ​ពី​រៀប​ការ​រួច នាង​នឹង​បោះបង់​ចោល​សិល្បៈ​ដើម្បី​ទុក​ពេល​មើល​ថែ​គ្រួសារ ប៉ុន្តែ​​បំណង​ទាំង​នោះ​ត្រូវ​បាន​រលាយ​បាត់​ទៅ​ហើយ។

ក្នុង​ជំនួប​កាល​ពី​ពេល​ថ្មី​នេះ​តារា​ចម្រៀង​ដែល​ល្បី​ខាង​ច្រៀង​បទ​ចម្រៀង​ភាសា​ចិន​​រូប​នេះ បាន​​លើក​ឡើង​ថា អ្នក​ដែល​សុំ​បែក​មុន​គេ គឺ​ជា​រូប​នាង ហើយ​ការ​ចែក​ផ្លូវ​គ្នា​ដើរ​នេះ មិន​មែន​មក​ពី​ទាំង​សង​ខាង​មាន​អ្នក​ផ្សេង​ឡើយ  ដើម​ហេតុ​តែ​ម្យ៉ាង​មក​ពី​មិន​ចុះ​សម្រុង​គ្នា​ប៉ុណ្ណោះ។

អ៊ីវ៉ាធីណា ប្រាប់​​ទៀត​ថា  មិនមែន​មិន​ស្ដាយ​ពី​ទំនាក់ទំនង​​ដែល​មាន​ជិត​១០​ឆ្នាំ​មក​នេះ​ទេ អនុស្សាវរីយ​រាប់​រយ​​រាប់​ពាន់​ដែល​​នាង​មាន​គឺ​​ស្ថិត​ក្នុង​ចិត្ត​​ជា​ និច្ច ប៉ុន្តែ​​ចុង​ក្រោយ​អ្នក​​ទាំង​២នៅ​តែ​ចែក​ផ្លូវ​គ្នា។

នៅ​ពេល​ដែល​ Sabay សួរ​ថា ប្រសិន​បើ​សង្សារ​​​មក​សុំ​អង្វរ​ចង់​ជានា​គ្នា​វិញ តើ អ៊ីវ៉ាធីណា គិត​យ៉ាង​ណា? លី អ៊ីវ៉ាធីណា ដាក់​ទឹក​មុខ​បន្តិច ​ប៉ុន្តែ​សើច​រួច​និយាយ​ដោយ​ខ្លី​ថា បើ​បែប​នោះ​​មែន​ចាំ​គិត​មើល​សិន តែ​មើល​ទៅ​មិន​អាច​នោះ​ទេ



ប្រភព: Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម