ឈិនឡុង ចាប់ផ្ដើមថតរឿងថ្មី ក្រោយព័ត៌មានអាស្រូវកូនប្រុស
បន្ទាប់ពីបាត់មុខមួយរយៈដោយសារព័ត៌មានកូនប្រុសត្រូវប៉ូលិសចាប់ខ្លួនដោយសារគ្រឿងញៀន ថ្មីៗនេះ កំពូលតារាសម្ដែងហុងកុង Jackie Chan (ឈិនឡុង) បានត្រលប់ចូលថតរឿងជាធម្មតាវិញហើយ។
សារព័ត៌មាន Mingpao News បានឲ្យដឹងថា ឈិនឡុង បានបង្ហាញមុខជាថ្មីនៅទីតាំងថតរឿង ក្នុងខេត្ត Hebei កាលពីថ្ងៃទី២ ខែកញ្ញា ដើម្បីត្រៀមថតរឿងថ្មីមួយគឺរឿង “Skiptrace” ដែលមានតារាស្រីល្បីឈ្មោះ Fan Bingbing ជាតួឯកស្រី នៅថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ។
បើទោះជាតារាក្បាច់គុនវ័យ ៦០ឆ្នាំរូបនេះមិនបាននិយាយអ្វីជាមួយអ្នកសារព័ត៌មាន ប៉ុន្តែមិត្តភ័ក្ដិរបស់គេគឺតារាសម្ដែង Eric Tsang បានបង្ហើបថា Jackie Chan សុខសប្បាយធម្មតាទេឥលូវនេះ បើទោះជាគេមិនទាន់បានជួបមុខកូនប្រុសផ្ទាល់ និងបានត្រឹមតែផ្ញើសារឆ្លើយឆ្លងតាមរយៈក្រុមសមត្ថកិច្ចក្ដី។
Eric បាននិយាយថា “ខ្ញុំមិនហ៊ានទូរស័ព្ទទៅគាត់ ប៉ុន្តែគាត់បានផ្ញើសារមកខ្ញុំថា មិនចាំបាច់បារម្ភពីគាត់នោះទេ”។
តារាសម្ដែងរូបនេះបាននិយាយថែមទៀតថា បើទោះជា ឈិនឡុង អាចប្រឈមមុខនឹងបញ្ហានេះធម្មតាក្ដី ប៉ុន្តែប្រពន្ធរបស់គាត់គឺនៅតែតក់ស្លុត និងពិបាកចិត្តខ្លាំងនៅឡើយដោយសារតែរឿងនេះ។
កូនប្រុសអាយុ៣១ឆ្នាំរបស់ ឈិនឡុង ឈ្មោះ Jayee Chan ដែលជាតារាសម្ដែង និងចម្រៀងដូចជាឪពុករបស់គេដែរ ត្រូវបានប៉ូលិសឃុំខ្លួនកាលពីពីរសប្ដាហ៍មុន និងអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ បន្ទាប់ពីរកឃើញថ្នាំញៀន (កញ្ឆា) ចំនួន ១០០ក្រាម ក្នុងផ្ទះរបស់គេនៅទីក្រុងប៉េកាំង ប្រ៕
ប្រភព: Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!