IMG_0819 តារា​ចម្រៀង អាន់ដា ឈាន​ទៅ​ចាប់​អាជីព​ជា​ពិធីករ​ទូរទស្សន៍

 
 

លោក អាន់ដា តារា​ចម្រៀង​ផលិតកម្ម KH បាន​ឈាន​មួយ​ជំហាន​ទៀត​ទៅ​ចាប់​អាជីព​ជា​ពិធីករ​ទូរទស្សន៍ និង​វិទ្យុ ក្រោយ​ប្រឡូក​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០៨ ធ្វើ​ជា​តារា​ចម្រៀង។

ការងារ​ទាំង​ពីរ​ខាង​លើ លោក​បាន​ចូល​ធ្វើ​កាល​ពី​ដើម​ឆ្នាំ​២០១៤​នេះ ដោយ​មាន​លោក គឹម ហេង ជា​ចាងហ្វាង​ផលិតកម្ម​ជួយ​ជ្រោមជ្រែង។ អាន់ដា រៀបរាប់​ថា “ការងារ​ហ្នឹង​ខ្ញុំ​ចូល​ចិត្ត និង​ប៉ង​យូរ​ហើយ​អីចឹង​ដំបូង​ខ្ញុំ​បាន​ទៅ​និយាយ​ជា​មួយ​បង គឹម ហេង ឲ្យ​ជួយ គាត់​ក៏​បាន​ជួយ​ទាក់​ទង​គេ​រហូត​ខ្ញុំ​បាន​ធ្វើ។ មិន​ត្រឹម​ប៉ុណ្ណឹង​គាត់​ថែម​ទាំង​ជួប​បង្ហាត់​បង្រៀន​ខ្ញុំ​ទៀត​ផង គឺ​គាត់​ជួយ​ខ្ញុំ​ច្រើន​ណាស់!”។

កម្មវិធី​ទូរទស្សន៍​ដែល អាន់ដា កំពុង​ធ្វើ​នេះ មាន​ឈ្មោះ​ថា កម្មវិធី “ប្រាប់​ត​គ្នា” ដែល​និយាយ​អំពី​ការ​ថែ​រក្សា​សម្ផស្ស សុខភាព និង​ព័ត៌មាន​បច្ចេកវិទ្យា។ កម្មវិធី​នេះ មាន​ចាក់​ផ្សាយ​នៅ​វេលា​ម៉ោង ៨:០០-៩:០០​ព្រឹក​ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​សុក្រ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣។ ដោយឡែក​នៅ​វិទ្យុ​FM៨៨ MHz វិញ គឺ​លោក​កំពុង​កាន់​ការ​ជា​ពិធីករ​វិទ្យុ​ក្នុង​កម្មវិធី “សមត្ថភាព​ខ្ញុំ”។

អាន់ដា ទទួល​ស្គាល់​ថា ការងារ​ទាំង​ពីរ​កំពុង​ដុះ​ខាត់​សមត្ថភាព​របស់​ខ្លួន ខណៈ​មាន​ប្រិយមិត្ត រួម​ទាំង​មិត្តភ័ក្ដិ​ស្គាល់​គ្នា​ជា​ច្រើន​សរសើរ​ថា​លោក​ធ្វើ​បាន​ល្អ។ “ដំបូង​ៗ​រៀង​ពិបាក​តិច តែ​ឥឡូវ​ធ្វើ​បាន​ហើយ​បង ហើយ​មិត្តភ័ក្ដិ​ជា​ច្រើន​គេ​ថា​អីចឹង!”។ បន្ថែម​ពី​លើ​នេះ អាន់ដា អះអាង​ថា លោក​បាន​រៀន​ចេះ​នូវ​រឿង​ជា​ច្រើន​ពី​ការងារ​នេះ ពាក់ព័ន្ធ​នឹង​ចំណេះ​ដឹង​ទូទៅ ព្រោះ​លោក​ត្រូវ​ស្រាវ​ជ្រាវ​រាល់​ថ្ងៃ។

អត្ថបទ៖ អាន់ដា ចេញ​ចម្រៀង​ពីរ​បទ​​បញ្ជាក់​ពី​បរាជ័យ​ស្នេហ៍?

បើ​ទោះ​ធ្វើ​ការ​នៅ​ប៉ុស្តិ៍​លេខ​៣ ប៉ុន្តែ អាន់ដា មិន​ជា​បុគ្គលិក​ទូរទស្សន៍​មួយ​នេះ​ឡើយ។ តារា​ចម្រៀង​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ ប្រាប់​ថា​កម្មវិធី​លោក​កំពុង​កាន់ជា​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​ទិញ​ម៉ោង​ផ្សាយ​របស់​ប៉ុស្តិ៍​លេខ​៣​ប៉ុណ្ណោះ។ យ៉ាង​ណា ដោយ​សារ​មើល​ឃើញ​ថា លោក​ធ្វើ​បាន​ល្អ​ក្រុមហ៊ុន​បាន​ត្រៀម​កាន់​កម្មវិធី​មួយ​ទៀត​លោក​កាន់​ក្នុង​ពេល​ឆាប់​ៗ​នេះ។ នេះ​បើ​តាម​សាមី​ខ្លួន។

អត្ថបទ៖ អាន់ដា រៀបរាប់​ពី​ស្ថានភាព​ជំងឺខ្លួន​ឯង

តារា​ចម្រៀង អាន់ដា បាន​ទទួល​ការ​ជ្រោមជ្រែង​ពី​លោក គឹម ហេង ជា​ចាងហ្វាង​ផលិតកម្ម​តាំង​ពី​ឈាន​ជើង​ចូល​សិល្បៈ​ដំបូង។ ក្រៅ​ពី​ជួយ​ឲ្យ​បាន​ធ្វើ​ជា​ពិធីករ​ទូរទស្សន៍​តាម​បំណង​ហើយ ម្ចាស់​ផលិតកម្ម KH រូប​នេះ នៅ​បាន​ទម្លាក់​ការងារ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ឲ្យ​អាន់ដា ធ្វើ​​ជា​មួយ​កូន​ប្រុស ឯ​លោក​បាន​ដក​ខ្លួន​ទៅ​ធ្វើ​ការងារ​កសិកម្ម​លើ​ដី​រាប់​សិប​ហិកតា​វិញ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​វិញ។

តាម អាន់ដា ផ្ទាល់ បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ជា​តារា​ចម្រៀង បច្ចុប្បន្ន​ក្នុង​ផលិតកម្ម KH លោក​គឺ​ជា អ្នក​កាត់​ត កែ​សម្រួល​ភ្លេង(Mixer) និង​ជួយ​ធ្វើ​កិច្ចការ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត៕ 

ប្រភព: Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម