បើ​គិត​ថា​ជីវិត​អ្នក​ជួប​ការ​លំបាក សូម​ចំណាយ​ពេល​ប៉ុន្មាន​វិនាទី​មក​មើល​ក្មេង​ទាំង​នេះ​វិញ

 
 

ជីវិត​គឺ​ការ​តស៊ូ” ទោះ​លំបាក​យ៉ាង​ណា​ក៏​កូន​ប្រឹង​រៀន​ដើម្បី​ផ្លាស់​ប្ដូរ​វាសនា​គ្រួសារ ចាក​ផុត​ពី​ភាព​ក្រលំបាក​ទៅ​ថ្ងៃ​ក្រោយ។ នេះ​គឺ​ជា​ការ​តាំង​ចិត្ត​របស់​ក្មេង​ៗ​ទាំង​ឡាយ ដែល​ប្រឹង​ត្រដរ​រៀន​ទាំង​ត្រូវ​ឆ្លង​កាត់​ព្យុះ​ភ្លៀង ដើរ​ចម្ងាយ​រាប់​គីឡូម៉ែត្រ គ្មាន​អ្វី​ជិះ​ដូច​គេ​ក្ដី។ បើ​អ្នក​គិត​ថា​ខ្លួន​ឯង​ពិបាក សូម​ក្រឡេក​មក​មើល​ក្មេង​នៅ​តាម​បណ្ដា​ប្រទេស​ទាំង​នេះ​វិញ តើ​ពួក​គេ​ពិបាក​ជាង​លោក​អ្នក​ប៉ុណ្ណា។

ធ្វើ​ដំណើរ ៥ ម៉ោង តាម​ដង​ផ្លូវ​ដ៏​តូច​នៃ​ចង្កេះ​ភ្នំ ដែល​មាន​ទំហំ​ត្រឹម​តែ ៣ តឹក​ប៉ុណ្ណោះ​ទើប​ទៅ​ដល់​សាលា។ នេះ​ប្រហែល​ជា​កន្លែង​សិក្សា​ដាច់​ស្រយាល​ជាង​គេ​លើ​លោក ដែល​មាន​ទីតាំង​​នៅ​ក្នុង​ប្រទេស​ចិន។ ​

ក្មេងៗ​កំពុង​ឡើង​ជណ្ដើរ​ឈើ​ដ៏​ខ្ពស់​ដើម្បី​ទៅ​រៀន នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន

ក្មេងៗ​កំពុង​ធ្វើ​ដំណើរ​ទៅ​រៀន នៅ​តំបន់​ហិមាល័យ ប្រទេស​ឥណ្ឌា

សិស្ស​សាលា​កំពុង​ឆ្លង​កាត់​ស្ពាន​ដ៏​គ្រោះ​ថ្នាក់ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​​

ក្មេង​ៗ​កំពុង​សម្រូត​តាម​ខ្សែ​ចម្ងាយ ៨០០ ម៉ែត្រ លើ​ទន្លេ​កម្ពស់ ៤០០ ម៉ែត្រ នៅ​ប្រទេស​កូឡុំប៊ី

សិស្ស​កំពុង​ជិះ​ទូក​ទៅ​រៀន នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​

សិស្ស​កំពុង​ដើរ​ទៅ​រៀន​កាត់​ព្រៃ​ស្ងាត់ នៅ​ប្រទេស​ឥណ្ឌា

ក្មេង​ស្រី​កំពុង​ជិះ​ក្របី​ទៅ​រៀន​នៅ​ប្រទេស​មីយ៉ាន់ម៉ា

ក្មេង​ស្រី​កំពុង​ដើរ​ឆ្លង​កាត់​ស្ពាន​ដ៏​ទ្រុឌទ្រោម នៅ​ប្រទេស​ចិន

ក្មេង​ៗ​កំពុង​ជិះ​រទេះ​សេះ​ត្រលប់​មក​ពី​សាលា​វិញ នៅ​ប្រទេស​ឥណ្ឌា

ក្មេងៗ​កំពុង​ជិះ​ពោង​ទៅ​រៀន នៅ​ប្រទេស​ហ្វីលីពីន

តោង​ខ្សែកាប​កម្ពស់​ជិត ១០ ម៉ែត្រ​ពី​ទន្លេ​ដើម្បី​ទៅ​សាលា នៅ​ប្រទេស​ឥណ្ឌូណេស៊ី

ប្រភព: Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម