មាន់​ខ្មៅ​​​​ ខ្មៅ​ទាំង​ឆ្អឹង​ កម្រ​រក​បាន ប៉ុន្តែ​តម្លៃ​វិញ​អាច​ទិញ​ឡាន​ធុន​ល្មម​មួយ​ជិះ

 
 

មាន់​មួយ​ប្រភេទ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី មាន​ពណ៌​ខ្មៅ​ពេញ​តួ​​ខ្លួន​ទាំង​អស់ មិន​ថា​ក្បាល ភ្នែក ឬ​អណ្ដាត​ទេ។ លើស​ពី​នេះ​ទៅ​ទៀត ទាំង​ឆ្អឹង សាច់ និង​សរីរាង្គ​ខាង​ក្នុង​ក៏​ខ្មៅ​ដែរ។ ចំណែក​ឯ​រោម​វិញ​មាន​ពណ៌​បៃតង​តិច​ៗ​រំលេច​ពន្លឺ​យ៉ាង​ត្រចះ​ត្រចង់​គួរ​ឲ្យ​គយ​គន់។

មាន់​មួយ​ប្រភេទ​នេះ​អាច​ត្រឹម​មើល​បាន បើ​ចង់​ទិញ​វិញ គឺ​តម្លៃ​ដល់​ទៅ ២៥០០ដុល្លារ​ឯ​ណោះ។ ពេល​ខ្លះ​គេ​ប្រសិទ្ធិនាម​មាន់​នេះ​​ដូច​ទៅ​នឹង​រថយន្ត​ដ៏​ថ្លៃ​មួយ​ប្រភេទ​គឺ Lamborghini មាន​ន័យ​ថា​ជា​មាន់​ល្អ​ដាច់​គេ ដោយ​សារ​តម្លៃ​ដ៏​ថ្លៃ និង​សម្រស់​គួរ​ឲ្យ​ទាក់ទាញ​របស់​វា៕

ប្រភព: Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម