អ្នក​​​​​​និទ្ទេស​ A ​និង B ដប់​នាក់​នឹង​​​មាន​វាសនា​​​​រៀន​​ហ្វ្រី​​នៅ​សាលា​​​ដ៏​​​ថ្លៃ​​​បំផុត​​​​ស្រុក​​​ខ្មែរ​​ ៩​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

 
 

៩​​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​ វា​ថ្លៃ​ណាស់​សម្រាប់​ប្រជាជន​ខ្មែរ​ទូទៅ​ ​តែ​ក៏​ប្រហែល​ជា​ស័ក្ដិសម​​​ណាស់​សម្រាប់​​​​​​​សិស្ស​ឆ្នើម​ដប់​នាក់​​ដែល​​​​នឹង​​​មាន​វាសនា​​​​រៀន​អត់​អស់​លុយ​​​​​​នៅ​សាកលវិទ្យាល័យ​ដ៏​ថ្លៃ​នេះ​ គឺ​ថា​ សាកលវិទ្យាល័យ​​អាមេរិកកាំង​​ភ្នំពេញ​ (AUPP) ​នឹង​ផ្ដល់​ជូន​​​​អាហារូបករណ៍​​​​​១០០% ​រយៈពេល​៤​ឆ្នាំ​​​ ​​​​ដល់​សិស្ស​​និទ្ទេស A ​និង B ​ដែល​​ជាប់​​បាក់​ឌុប​​ឆ្នាំ​នេះ។

ប៉ុន្តែ​​លោក ពុយ គា ​ទីប្រឹក្សា​​សាកលវិទ្យាល័យ​​​​​ទើប​បើក​ដំណើរការ​មួយ​នេះ​​ ថា​​ការ​ផ្ដល់​​អាហារូបករណ៍​​​​ដល់​សិស្ស​និទ្ទេស​ខ្ពស់​នេះ​​​ នៅ​តែ​ត្រូវការ​ការ​វាយ​តម្លៃ​លក្ខខ័ណ្ឌ​​២​ គឺ​កម្រិត​ភាសា​អង់គ្លេស​ ​និង​ជីវភាព​គ្រួសារ​។

លោក​​ថា​ទាល់​តែ​សិស្ស​មាន​​សមត្ថភាព​ភាសា​អង់គ្លេស​ខ្ពស់​ទើប​អាច​រៀន​​បាន​ ព្រោះ​គ្រប់​សាស្ត្រាចារ្យ​​​សុទ្ធ​ជា Ph.D ​​មក​​ពី​​​​អាមេរិក។ ​​ឯ​ស្ថានភាព​គ្រួសារ​វិញ សាកលវិទ្យាល័យ​​នឹង​​​បើក​អាទិភាព​ឲ្យ​សិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ។​​

ទីប្រឹក្សា​រូប​នេះ​ថា​ សាកលវិទ្យាល័យ​មួយ​នេះ​​​ ផ្ដល់​ជូន​នូវ​ការ​អប់រំ​លំដាប់​ស្តង់ដារ​​​សកល​​​​ ហើយ​មិន​​ត្រឹម​​ឆ្ពោះ​ទៅ​រក​ការ​​នាំ​មុខ​នៅ​កម្ពុជា​ទេ តែ​​សាកលវិទ្យាល័យ​ក៏​​​​មាន​គោលដៅ​​​​ក្លាយ​​​​ជា​សាកលវិទ្យាល័យ​លេចធ្លោ​ក្នុង​តំបន់​​ទៀត​៕

សូម​ចុច​ ត្រង់​នេះ…! ដើម្បី​​​មើលលទ្ធផល​បាក់ឌុប​​គ្រប់​ខេត្ត​ពេញ​មួយ​ប្រទេស​​​


ប្រភព: Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម