feature home ផ្ទះ​សមាជិក​ក្រុម ​នាយ ក្រឹម ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ព្រឹក​មិញ!

 
 

ផ្ទះ​ថ្ម​លាយ​ឈើ​របស់​តារា​សម្ដែង​ស្រី​ម្នាក់ ជា​សមាជិក​ក្រុម​កំប្លែង​ នាយ ក្រឹម បាន​រង​ការ​ខូចខាត​ទាំង​ស្រុង​​ដោយ​សារ​អគ្គីភ័យ​ នៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ កាល​ពី​ព្រឹកមិញ​នេះ។

លាង ធានី សាន់ វីហ្សា ថត​ជាមួយ​កង​ទ័ព

អតីត​សមាជិក​ក្រុម​កំប្លែង​នាយ​ក្រឹម អ្នក​នាង លាង ធានី ដែល​ជា​ជន​រង​គ្រោះ​ បាន​និយាយ​ប្រាប់ ​Sabay ថា អគ្គីភ័យ​នេះ ​បាន​កើត​ឡើង​អំឡុង​ម៉ោង ​៩ ​ព្រឹក​មិញ​ ធ្វើ​ឲ្យ​ផ្ទះ​ ១ ​ខ្នង​ ជា​កម្មសិទ្ធិ​របស់​នាង និង ​ផ្ទះ​បង្ក​ ១ ​ខ្នង ​ទៀត ​រង​ការ​បំផ្លិចបំផ្លាញ​ទាំង​ស្រុង។ តារា​រូប​នេះ​បន្ត​ថា នាង​មិន​អាច​ទាមទារ​​សំណង​អ្វី​ទាំង​អស់ ព្រោះ​ភាគី​ផ្ទះ​បង្កហេតុ​ក៏​មាន​ជីវភាព​ទីទ័ល​ដូច​គ្នា​ដែរ។ ម្យ៉ាង​ទៀត ហេតុការណ៍​នេះ ​ជា​រឿង​ចៃដន្យ ដែល​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​ឡើយ។

ធានី និយាយ​ថា៖ “ខ្ញុំ​មិន​ដឹង​ថា ទា​រយសំណង​យ៉ាង​ម៉េច​ទេ ព្រោះ​គាត់​ជា​អ្នក​ជិត​ខាង មាន​ជីវភាព​ក្រីក្រ​ដូច​គ្នា​ហ្នឹង បើ​ទា​រដូច​សម្លាប់​គាត់​អញ្ចឹង”

ទោះ​បី​ជា​យ៉ាង​ណា រហូត​មក​ដល់​ពេល​នេះ លាង ធានី នៅ​មិន​ទាន់​ដឹង​ថា ត្រូវ​ទៅ​ស្នាក់​បណ្ដោះ​អាសន្ន​​ កន្លែង​ណា​នៅ​ឡើយ​ទេ ព្រោះ​គ្មាន​អ្វី​សេសសល់​ទៀត​ទេ ដោយ​រង់​ចាំ​មើល​ការ​រួម​ចំណែក​ជា​ថវិកា​ខ្លះៗ​ ពី​បង​ប្អូន​របស់​នាង ដើម្បី​ដោះស្រាយ​ជីវភាព និង​ ជួល​បន្ទប់​ស្នាក់​នៅ ដោយ​ទុក​ដី​ក្រោយ​អគ្គីភ័យ​មួយ​ឡែក​សិន។

លាង ធានី ជា​អតីត​សមាជិក​ក្រុម​កំប្លែង​នាយ ក្រឹម ដែល​ទស្សនិកជន​ធ្លាប់​បាន​ឃើញ​តាម​រយៈ​កម្មវិធី “សំណើច​ចុង​សប្ដាហ៍” របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​អំឡុង​ ២​ ឆ្នាំ​មុន។ តារា​រូប​នេះ​បាន​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​កំប្លែង​មួយ​នេះ បន្ទាប់​ពី​កម្ម​វិធី​ខាង​លើ ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង ហើយ​​ទីផ្សារ​សិល្បៈ​របស់​នាង​ចាប់​ផ្ដើម​ធ្លាក់​ចុះ ដោយ​គ្រាន់​តែ​មាន​ផលិតកម្ម​ចម្រៀង​ហៅ​ទៅ​ថត​ចម្រៀង​ខារ៉ាអូខេ​ម្ដងម្កាល​ប៉ុណ្ណោះ។

“ពី​មុន​យើង​មាន​ផ្ទះ​សម្រាប់​ជ្រកកោន​នៅ​តែ​លំបាក ហើយ​ចុះ​ទម្រាំ​ពេល​នេះ​ត្រូវ​ជួល​ផ្ទះ​គេ​នៅ​ទៀត មិន​ដឹង​ជា​យ៉ាង​ណា​ទេ តាម​ជាក់​ស្ដែង”។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ តារា​សម្ដែង អ៊ឹម ជីវ៉ា អះអាង​ថា ខ្លួន​នឹង​ព្យាយាម​រៃអង្គាស​ថវិកា​ខ្លះ ពី​សប្បុរសជន និង ​អ្នក​រួម​អាជីព ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​តារា​រូប​នេះ ក្នុង​នាម​ជា​អ្នក​រួម​

ប្រភព: Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម